ព័ត៌មានអន្ដរជាតិ
WHO ប្រកាសអាសន្ន ថា ការឆ្លងរាលដាលជំងឺអេបូឡា នៅ កុងហ្គោ គ្រប់គ្រងលែងបានហើយ
ការឆ្លងរាលដាលជំងឺអេបូឡា នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ រឹតតែធ្ងន់ធ្ងរទៅៗ ខណៈពេលនេះ អង្គការសុខភាពពិភពលោក (WHO) ប្រកាសអាសន្នថា ស្ថានភាពឈានដល់កម្រិត គ្រប់គ្រងលែងបានហើយ។

ក្នុងកិច្ចប្រជុំតាមអនឡាញ ជាមួយក្រុមមន្ត្រីមកពីបណ្តាញសហភាពអាហ្វ្រិក ដែលផ្សាយដោយសារព័ត៌មាន DW កាលពីថ្ងៃអង្គារ ទី២៦ ខែឧសភា ឆ្នាំ២០២៦ អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus ថ្លែងថា ការផ្ទុះអេបូឡា នៅកុងហ្គោ និងអ៊ូហ្គង់ដា កំពុង រាលដាលលឿនជាងសមត្ថភាព ដែលក្រុមឆ្លើយតបបន្ទាន់ អាចទប់ស្កាត់បាន ទៅទៀត។
ក្នុងអំឡុងពេលនោះ លោក Ghebreyesus ព្រមានថា ដោយសារតែ ភាពយឺតយ៉ាវ មិនអាចរកឃើញករណីឆ្លងឲ្យបានទាន់ពេល ជាហេតុធ្វើឲ្យអាជ្ញាធរសុខាភិបាល នៅដេញតាមពីក្រោយសភាពការណ៍ដែលវិវឌ្ឍឆ្ពោះទៅរកភាពអាក្រក់ ហើយជំងឺរាតត្បាតនេះ កំពុងស្ថិតនៅលើផ្លូវ ឆ្ពោះទៅរកសភាពកាន់តែអាក្រក់ខ្លាំង ទម្រាំវាធូរស្រាលមកវិញ។

កិច្ចប្រជុំនេះកើតឡើង ស្របពេលករណីមនុស្សសង្ស័យស្លាប់ ដោយសារជំងឺអេបូឡា នៅកុងហ្គោ កើនដល់ ២២០នាក់ និងឆ្លងជាង ៩០០ករណី ខណៈក្នុងចំណោមការឆ្លងភាគច្រើន គឺនៅខេត្ត Ituri។
ជំងឺអេបូឡា ដែលកំពុងផ្ទុះខ្លាំងនៅកុងហ្គោ នាពេលបច្ចុប្បន្ន គឺបង្កឡើងដោយវីរុសប្រភេទកម្រ ឈ្មោះ Bundibugyo ដែលគ្មានវ៉ាក់សាំងណាកម្ចាត់បាន និងមានសមត្ថភាព សម្លាប់ ១ភាគ៣ នៃអ្នកដែលឆ្លង។

វាឆ្លងពីសត្វមកមនុស្ស តាមរយៈការប៉ះពាល់ផ្ទាល់ជាមួយឈាម សារធាតុរាវ ឬសរីរាង្គនៃសត្វព្រៃ ដែលផ្ទុកមេរោគ ដូចជា ប្រចៀវ ស្វា ឬសត្វឈ្លូស។ ចំណែក ការឆ្លងពីមនុស្សទៅមនុស្ស គឺឆ្លងតាមរយៈការប៉ះពាល់ផ្ទាល់ជាមួយ ឈាម ឬសារធាតុរាវរាងកាយ ដូចជាទឹកមាត់របស់អ្នកជំងឺ ឬអ្នកដែលស្លាប់ ដោយសារ អេបូឡា។
រោគសញ្ញារបស់វា មានដូចជា គ្រុនក្តៅខ្លាំង អស់កម្លាំងខ្លាំង ឈឺសាច់ដុំ ឈឺក្បាល និងឈឺបំពង់ក។ ដំណាក់កាលធ្ងន់ធ្ងរ វាបណ្តាលឲ្យក្អួត រាករូស មានកន្ទួលលើស្បែក ខូចតម្រងនោម និងថ្លើមចុះខ្សោយ។ ក្នុងករណីខ្លះ មានទាំងហូរឈាម តាមអញ្ចាញធ្មេញ លាមក ឬស្បែកទៀតផង៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ១០ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


