ព័ត៌មានជាតិ
WHO រកឃើញមេរោគកូវីដ-១៩ បំប្លែងថ្មី ប្រភេទ BA.3.2 ខណៈកម្ពុជាមិនទាន់រកឃើញនៅឡើយទេ
អង្គការសុខភាពពិភពលោក (WHO) បានជូនដំណឹងស្តីពីការរកឃើញមេរោគកូវីដ-១៩ បំប្លែងថ្មី ប្រភេទ BA.3.2 ដែលហៅឈ្មោះថា “Cicada” ខណៈកម្ពុជា មិនមានការរកឃើញមេរោគប្រភេទនេះនៅឡើយទេ។ នេះបើតាមការឱ្យដឹងពីនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង។

តាមរយៈទំព័រហ្វេសប៊ុក នៅព្រឹកថ្ងៃទី៣០ ខែមីនា នេះ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានឱ្យដឹងថា អង្គការសុខភាពពិភពលោក (WHO) បានជូនដំណឹងស្តីពីការរកឃើញមេរោគកូវីដ-១៩ បំប្លែងថ្មី ប្រភេទ BA.3.2 ដែលហៅឈ្មោះថា “Cicada” គឺជាពូជពង្សកូនចៅរបស់ប្រភេទ Omicron ដែលធ្លាប់ឆ្លងកន្លងមក។
បើតាមនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង «អង្គការសុខភាពពិភពលោកចាត់ទុក វ៉ារ្យ៉ង់បំប្លែងថ្មី ស្ថិតនៅក្រោមការតាមដាន (Variants of Monitoring)។ មេរោគនេះ បានរកឃើញនៅសហរដ្ឋអាមេរិក ជប៉ុន កេនយ៉ា ហូឡង់ និងចក្រភពអង់គ្លេស និងមិនទាន់រកឃើញឆ្លងមកតំបន់យើងនៅឡើយទេ»។
ផ្អែកលើទិន្នន័យសកលបច្ចុប្បន្ន មិនមានភស្តុតាងថាមានការរីករាលដាល និងភាពធ្ងន់ធ្ងរកើនឡើងទេ។ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង កំពុងតាមដានយ៉ាងសកម្ម និងមិនទាន់មានការរកឃើញនៅក្នុងប្រទេសកម្ពុជានៅឡើយទេ៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


