ព័ត៌មានអន្ដរជាតិ
WHO ដាក់ការផ្ទុះបែកជំងឺអេបូឡានៅកុងហ្គោ និងអ៊ូហ្គង់ដា ជាអាសន្នគួរឱ្យបារម្ភជាអន្តរជាតិ
អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃអាទិត្យនេះ បានប្រកាសដាក់ការផ្ទុះបែកជាថ្មីនៃជំងឺអេបូឡានៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC) និងអ៊ូហ្គង់ដា ថាជា «ភាពអាសន្នសុខភាពសាធារណៈដែលគួរឱ្យបារម្ភជាអន្តរជាតិ» ដោយវាអាចបង្កហានិភ័យដល់ប្រទេសជិតខាង។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

WHO បាននិយាយថា ការផ្ទុះឡើងនៃជំងឺអេបូឡាបច្ចុប្បន្ន មិនដល់កម្រិត «ភាពអាសន្ននៃជំងឺរាតត្បាត» នោះទេ ប៉ុន្តែប្រទេសដែលមានព្រំដែនជាប់ DRC អាចមានហានិភ័យខ្ពស់ក្នុងការរីករាលដាលបន្ថែមទៀត។
ទីភ្នាក់ងារសុខភាពរបស់អង្គការសហប្រជាជាតិដដែល បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ករណីស្លាប់ ៨០ នាក់ ដែលសង្ស័យថាមានជំងឺអេបូឡា និងករណីសង្ស័យថាឆ្លងទៅមនុស្ស ២៤៦ នាក់ ត្រូវបានរាយការណ៍នៅខេត្ត Ituri នៃ DRC គិតត្រឹមថ្ងៃសៅរ៍។
វាជាលើកទី ១៧ ហើយ ដែល DRC បានកត់ត្រាពីការផ្ទុះបែកនៃជំងឺអេបូឡា រាប់តាំងពីប្រទេសនេះបានរាយការណ៍ពីជំងឺនេះលើកដំបូងក្នុងឆ្នាំ ១៩៧៦។ ការផ្ទុះបែកបច្ចុប្បន្ន អាចនឹងមានច្រើនជាងករណីដែលបានរាយការណ៍។
WHO បាននិយាយថា ការផ្ទុះជំងឺអេបូឡានៅ DRC និងអ៊ូហ្គង់ដា បង្កហានិភ័យសុខភាពសាធារណៈដល់ប្រទេសដទៃទៀត ដោយការរីករាលដាលអន្តរជាតិត្រូវបានកត់ត្រារួចហើយ។ អង្គការបានណែនាំប្រទេសនានាឱ្យធ្វើឱ្យយន្តការគ្រប់គ្រងគ្រោះមហន្តរាយ និងគ្រាអាសន្នជាតិរបស់ពួកគេសកម្ម និងអនុវត្តការត្រួតពិនិត្យឆ្លងកាត់ព្រំដែននៅតាមដងផ្លូវក្នុងស្រុកសំខាន់ៗ។
WHO បាននិយាយថា មនុស្ស ២ នាក់នៅទីក្រុងកាំប៉ាឡា នៃប្រទេសអ៊ូហ្គង់ដា ដែលទើបតែធ្វើដំណើរមកពី DRC ត្រូវបានបញ្ជាក់ថាមានជំងឺអេបូឡា ហើយម្នាក់ក្នុងចំណោមពួកគេបានស្លាប់។
ករណីដែលបានបញ្ជាក់មួយទៀត ត្រូវបានរកឃើញនៅរដ្ឋធានីគីនសាសា របស់ DRC ដោយអ្នកជំងឺម្នាក់នោះ បានពាក់ព័ន្ធនឹងមនុស្សម្នាក់ដែលបានវិលត្រឡប់មកពីខេត្ត Ituri៕
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១៨ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


