ព័ត៌មានអន្ដរជាតិ
ថៃ ជំរុញប្រជាជន កុំទទួលទានសាច់សត្វព្រៃ ដើម្បីការពារជំងឺអុតស្វា
ប្រទេសថៃ បានជំរុញឲ្យប្រជាជន ចៀសវាងការទទួលទានសាច់សត្វព្រៃ និងកុំនាំចូលសត្វមកពីប្រទេសមួយចំនួន បន្ទាប់ពីមានការផ្ទុះឡើងនៃជំងឺអុតស្វា (Monkeypox) នាពេលថ្មីៗនេះ។

នាយកដ្ឋានគ្រប់គ្រងជំងឺបានទទួលស្គាល់ពីគ្រោះថ្នាក់ដែលបង្កឡើងដោយជំងឺអុតស្វា ប៉ុន្តែទទូចថា មិនមានករណីជំងឺនេះ ត្រូវបានរកឃើញនៅក្នុងប្រទេសថៃទេ។
រដ្ឋាភិបាលបានណែនាំដល់ក្រសួងសុខាភិបាលសាធារណៈ និងមជ្ឈមណ្ឌលបញ្ជាការវិបត្តិសុខភាពសាធារណៈ ឲ្យមានការប្រុងប្រយ័ត្ន ហើយនិយាយថា ខ្លួននឹងត្រួតពិនិត្យអ្នកធ្វើដំណើរមកពីប្រទេសដែលមានគ្រោះថ្នាក់។

អង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថា ជំងឺអុតស្វាប្រហែល ៩០ករណី ត្រូវបានរាយការណ៍នៅទូទាំងពិភពលោក ហើយ ៥០ ករណីមកពីប្រទេសចំនួន ១១ កំពុងស្ថិតក្រោមការស៊ើបអង្កេត។ ករណីទីមួយ ត្រូវបានរកឃើញនៅក្នុងប្រទេសអង់គ្លេស លើអ្នកធ្វើដំណើរទៅប្រទេសនីហ្សេរីយ៉ា កាលពីចុងខែមេសា។
អ្នកជំងឺអុតស្វា ត្រូវបានរកឃើញនៅក្នុងប្រទេសជាច្រើន រួមមានអង់គ្លេស អេស្ប៉ាញ ព័រទុយហ្គាល់ អ៊ីតាលី បែលហ្ស៊ិក បារាំង អាល្លឺម៉ង់ ស៊ុយអែត សហរដ្ឋអាមេរិក កាណាដា អូទ្រីស អ៊ីស្រាអែល ហូឡង់ ស្វីស និងក្រិកផងដែរ។

មុននេះ WHO និយាយថា ខ្លួនគិតទុកជាមុនថា នឹងអាចរកឃើញករណីជំងឺអុតស្វាបន្ថែមទៀត ខណៈដែលខ្លួនពង្រីកការឃ្លាំមើលនៅតាមបណ្តាប្រទេសនានា។
ព័ត៌មានដែល WHO ដឹងច្បាស់នាពេលបច្ចុប្បន្នបង្ហាញថា ការឆ្លងពីមនុស្សទៅមនុស្ស កំពុងកើតឡើងក្នុងចំណោមអ្នកដែលមានទំនាក់ទំនងរាងកាយជិតស្និទ្ធជាមួយករណី ចេញរោគសញ្ញា។ ជំងឺបានឆ្លងចូលខ្លួនមនុស្សជាទម្រង់ផ្លូវភេទ ជាទម្រង់ប្រដាប់បន្តពូជ ហើយកំពុងរីករាលដាលដូចទៅនឹងជំងឺឆ្លងតាមផ្លូវភេទផ្សេងទៀត ដែលបានពង្រីកការចម្លងរបស់ខ្លួននៅជុំវិញពិភពលោក៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Thaiger
ចុចអាន៖ WHO ព្រមានថា ករណីជំងឺអុតស្វា នឹងកើនឡើងកាន់តែច្រើន ទូទាំងពិភពលោក
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


