កីឡា
Honda បានបញ្ជាក់ថា ក្នុងជំនួបមិត្តភាពជាមួយទីម័រខាងកើត លោកផ្ដោតទាំងលទ្ធផល និងបទពិសោធន៍
លោក Keisuke Honda អ្នកចាត់ការទូទៅនៃក្រុមជម្រើសជាតិកម្ពុជា បានចូលរួមសន្និសីទសារព័ត៌មាន ជាលើកដំបូង ដោយបានបញ្ជាក់ថា ផ្ដោតទាំងលទ្ធផល និងបទពិសោធន៍ មុនជំនួបមិត្តភាពអន្តរជាតិរវាង ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ជាមួយ ក្រុមជម្រើសជាតិទីម័រខាងកើត នាល្ងាចថ្ងៃទី ០២ ខែមិថុនា ឆ្នាំ ២០២២ ស្អែកនេះ។
មុនការប្រកួតមកដល់ លោក Keisuke Honda អ្នកចាត់ការទូទៅនៃក្រុមជម្រើសជាតិកម្ពុជា បានចូលរួមសន្និសីទសារព័ត៌មាន និងបានលើកឡើងពីការប្រកួត ជាត្រៀមសម្រាប់វគ្គជម្រុះ ពានរង្វាន់ជើងឯកអាស៊ី (AFC Asian Cup) ជុំចុងក្រោយ នៅប្រទេសឥណ្ឌា។

លោកបាននិយាយដូច្នេះថា៖ «ខ្ញុំគិតថាវាមិនមែនសម្រាប់តែព្រឹត្តិការណ៍នេះទេ អ្វីដែលយើងបានលេងយូរមកហើយ គឺតែងតែដើម្បីឈ្នះ យើងចង់ទទួលបានលទ្ធផលដ៏ល្អ ប៉ុន្តែជាអកុសលយើងមិនអាចឈ្នះការប្រកួតមួយចំនួនក្នុងព្រឹត្តិការណ៍ដ៏សំខាន់ៗ។ នៅពេលយើងប្រកួតខ្ញុំតែងតែចង់ឈ្នះ ប៉ុន្តែដូចដែលអ្នកបានដឹង យើងក៏ត្រូវផ្ដល់បទពិសោធន៍ដល់កីឡាករក្មេងៗ ដើម្បីអនាគតកម្ពុជា ដូច្នេះខ្ញុំត្រូវដាក់គោលដៅ ខ្ញុំតែងតែចង់ឈ្នះការប្រកួត ហើយយើងក៏ត្រូវតែគិតអំពីអនាគតបាល់ទាត់កម្ពុជា។ ជាមួយគ្នាផងដែរវាមិនមែនជារឿងងាយស្រួលនោះទេ ប៉ុន្តែយើងត្រូវតែធ្វើ ហើយយើងធ្វើរឿងទាំងនេះដូចអ្វីដែលយើងជឿជាក់។ ថ្ងៃស្អែកក៏ដូចគ្នា យើងត្រូវការឈ្នះ ក៏ដូចជាសម្រាប់ការប្រកួតនៅឥណ្ឌា ពិតណាស់យើងនឹងព្យាយាមដើម្បីពាន AFC Asian Cup»។
ដោយឡែកលោក Fábio Joaquim Maciel da Silva គ្រូបង្វឹកនៃក្រុមជម្រើសជាតិទីម័រខាងកើតបានបញ្ជាក់ថា ក្រុមលោកជាក្រុមក្មេង និងបានដាក់ក្ដីរំពឹងថា អ្នកគាំទ្រកម្ពុជា នឹងមកចូលរួមទស្សនាច្រើនសម្រាប់ការប្រកួតមិត្តភាពអន្តរជាតិ កម្ពុជា ជាមួយ ទីម័រខាងកើត នៅថ្ងៃស្អែក ខណៈដើម្បីកីឡាករលោកសាំនឹងការប្រកួត ដែលមានទស្សនិកជនច្រើនលើឆាកអន្តរជាតិ។

លោកបាននិយាយថា៖ «ថ្វីត្បិតតែយើងមិនត្រូវលេងនៅក្នុងវគ្គជម្រុះ AFC Asian Cup តែនេះ គឺខុសប្លែកបន្តិច ពីព្រោះអ្វីដែលយើងចង់ធ្វើនោះ គឺដើម្បីបំផុសឲ្យកីឡាករបានលេងនៅក្របខ័ណ្ឌអន្តរជាតិ ដូច្នេះយើងមានកីឡាករជំនាន់ក្រោយ ដែលយើងបានចាប់ផ្ដើមតាំងពីឆ្នាំមុន នៅក្នុងក្របខណ្ឌ AFC U-23 នៅសិង្ហបុរី ហើយបន្ទាប់មកយើងប្រើប្រាស់ពួកគាត់ទៀតនៅ AFF Suzuku Cup ហើយក្រុមដដែលយើងបានប្រើក្នុង AFF U-23 នៅទីនេះ (កម្ពុជា) និងស៊ីហ្គេម ក៏ក្រុមនេះ។ នេះគឺជាអ្វីដែលយើងកសាងក្រុមជំនាន់ថ្មី ហើយវាគឺជាអ្វីដែលខ្ញុំនិយាយថា ពួកគេជាក្រុមក្មេង ដូច្នេះពួកគេនឹងទទួលបានបទពិសោធពីមួយប្រកួតទៅមួយប្រកួត ដូច្នេះខ្ញុំសង្ឃឹមថាការប្រកួតថ្ងៃស្អែកនឹងល្អមើល សង្ឃឹមថានឹងមានអ្នកគាំទ្រចូលទស្សនាពេញកីឡដ្ឋាន ដើម្បីជាកម្លាំងចិត្ត ពីព្រោះក្រុមយើងមិនដែលទទួលបានអារម្មណ៍អ្នកគាំទ្រចូលទស្សនាច្រើននោះទេ ដែលនេះជាកត្តាឲ្យពួកគាត់ស៊ាំទៅនឹងអ្នកគាំទ្រច្រើនផងដែរ»។

សូមបញ្ជាក់ថា ការប្រកួតរវាង កម្ពុជា ជាមួយ ទីម័រខាងកើត នាវេលាម៉ោង ៧ យប់ ថ្ងៃទី ០២ ខែមិថុនា ឆ្នាំ ២០២២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ និងមានការផ្សាយផ្ទាល់តាមរយៈស្ថានីយទូរទស្សន៍បាយ័ន និង BTV News ផងដែរ៕
អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


