កីឡា
លោក Honda ចង់បំបែកកំណត់ត្រាពិភពលោក ទើបបោះបង់ការចូលនិវត្តន៍ ផ្លាស់ទៅក្លិបមួយនៅ សិង្ហបុរី
អតីតអ្នកចាត់ការជម្រើសជាតិ កម្ពុជា លោក Keisuke Honda ដាក់ផែនការចង់បំបែកកំណត់ត្រាពិភពលោក (Guinness World Record) ជាកីឡាកររកគ្រាប់បាល់នៅលីគកំពូល ក្នុងប្រទេសនីមួយៗច្រើនបំផុត ទើបបោះបង់ការចូលនិវត្តន៍ ត្រឡប់មកប្រកបអាជីពជាកីឡាករបាល់ទាត់វិញ ដោយចូលរួមជាមួយក្រុម FC Jurong នៃលីគកំពូល សិង្ហបុរី។

នៅព្រឹកថ្ងៃ សុក្រ ទី ១០ ខែ មេសា ឆ្នាំ ២០២៦ នេះ ក្លិប FC Jurong បានប្រកាសជាផ្លូវការអំពីការចុះកិច្ចសន្យាយកបានអតីតខ្សែប្រយុទ្ធ AC Milan និងជម្រើសជាតិ ជប៉ុន កីឡាករ Honda មកចូលរួមសម្រាប់រដូវកាល ២០២៦ – ២០២៧ ដើម្បីប្រកួតប្រជែងក្នុងលីគកំពូល សិង្ហបុរី Singapore Premier League។
ក្រោយប្រកាសចូលរួមជាផ្លូវការ លោក Honda បាននិយាយក្នុងសេចក្តីថ្លែងការណ៍របស់ក្លិបថា៖ «ខ្ញុំពិតជារីករាយណាស់ដែលបានទទួលឱកាសលេងឱ្យ FC Jurong។ ខ្ញុំនឹងឈានចូលអាយុ ៤០ ឆ្នាំក្នុងឆ្នាំនេះ។ ខ្ញុំកំពុងជម្រុញខ្លួនឯង ក្នុងការប្រកួតប្រជែងជាច្រើន រួមទាំងការបង្កើតកំណត់ត្រាពិភពលោក Guinness ជាកីឡាករស៊ុតបញ្ចូលទីនៅលីគកំពូល តាមប្រទេសនីមួយៗច្រើនបំផុត»។

គួរឱ្យដឹង ថា នេះជាការត្រឡប់មកប្រកបអាជីពជាកីឡាករបាល់ទាត់ឡើងវិញរបស់អតីតខ្សែប្រយុទ្ធ AC Milan វ័យ ៣៩ ឆ្នាំរូបនេះ បន្ទាប់ពីលោកប្រកាសចូលនិវត្តន៍ម្តងរួចមកហើយកាលពីឆ្នាំ ២០២៤។ គិតត្រឹមពេលនេះ លោក Honda បានលេងឱ្យលីគក្នុងប្រទេសចំនួន ដូចជា ជប៉ុន ហូល្លង់ រុស្ស៊ី អ៉ីតាលី ម៉ិកស៉ិក អូស្ត្រាលី ប្រេស៊ីល អាហ្ស៊ែបៃហ្សង់ លីទុយអានី ប៊ុយតង់ និងចុងក្រោយនេះ សិង្ហបុរី៕


អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


