សេដ្ឋកិច្ច
ដាំទុរេនតាមបច្ចេកទេសត្រឹមត្រូវមួយហិកតា អាចរកចំណូលបាន ៥ម៉ឺនដុល្លារ
ទុរេន គឺជាដំណាំមានសក្តានុពលសេដ្ឋកិច្ចខ្ពស់ ដែលទាមទារបច្ចេកទេសដាំ តាក់តែងមែក ការកំណត់ចំនួនផ្លែក្នុងដើមនីមួយៗតាមអាយុកាល ការផ្តល់ជី ទឹក និងការមើលថែរក្សា ការពារជំងឺ និងសត្វល្អិតចង្រៃ ដោយត្រូវយកចិត្តទុកដាក់ប្រាកដប្រជាទើបទទួលបានទិន្នផលខ្ពស់។
ជាក់ស្តែងបច្ចុប្បន្នទីផ្សារទុរេន នៅកម្ពុជា ក៏កំពុងមានតម្រូវការខ្ពស់ ពលរដ្ឋខ្មែរចូលចិត្តបរិភោគទុរេន បើទោះជាមានតម្លៃថ្លៃបន្តិចក្តី។ តម្លៃគឺស្របតាមដំណាំដែលពិបាកដាំដុះ និងថែទាំ។
ប្រសិនបើការដាំដុះពុំមានបច្ចេកទេសត្រឹមត្រូវ ការទទួលផលពីដំណាំនេះ ក៏មិនសមប្រកបនោះដែរ។ ប៉ុន្តែបើដាំដុះតាមបច្ចេកទេសត្រឹមត្រូវ នឹងទទួលបានទិន្នផលច្រើន និងប្រាក់ចំណូលខ្ពស់។ ជាក់ស្តែងលោក ស៊ឹម សុជាតិ ជាម្ចាស់ចម្ការមួយរូប នៅស្រុកវាលវែង ខេត្តពោធិ៍សាត់ មានដីចម្ការ មិនដល់មួយហិកតាផងដាំដំណាំទុរេននេះ។ ប៉ុន្តែលោកអះអាងថា អាចរកចំណូលបានពីដំណាំទុរេន ប្រមាណជាង ៥ម៉ឺនដុល្លារ ក្នុងមួយឆ្នាំ។
លោក ស៊ឹម សុជាតិ មានបទពិសោធន៍ក្នុងការដាំទុរេនអស់រយៈពេលជាង ១០ឆ្នាំមកហើយ។ អ្នកជំនាញដាំដុះរូបនេះ បានឱ្យដឹងថា ក្នុងមួយឆ្នាំលោកអាចប្រមូលផលទុរេន បានប្រមាណ ១២-១៣តោន គិតជាថវិកាប្រមាណ ៥ម៉ឺនដុល្លារ។ លោកថា ការហុចផលរបស់ទុរេន មិនថមថយនោះទេ ឆ្នាំនេះបានប៉ុណ្ណឹង ឆ្នាំក្រោយៗនឹងកើនទិន្នផលជាបន្តបន្ទាប់ ដោយសារមួយឆ្នាំធំបន្តិចៗ។
លោកបន្តថា ការថែទាំទុរេន គេមើលទៅលើស្លឹក បើស្លឹករឹងមាំ ផលិតផ្លែក៏បានច្រើន។ ស្លឹក ២០០-៣០០ស្លឹក ទើបផលិតផ្លែបានមួយ។ ប្រសិនបើអត់មានស្លឹក ហើយផលិតយកផ្លែ ទុរេននឹងមិនអាយុវែងនោះទេ នឹងស្លាប់ចោលម្ចាស់។ ទុរេនមួយដើមអាចទទួលផលបានជាង ២០០គីឡូក្រាម។ នេះជាការបញ្ជាក់របស់លោក ស៊ឹម សុជាតិ។
ទុរេន ពិបាកក្នុងការដាំដុះណាស់ ប្រសិនបើគ្មានបច្ចេកទេស ដាំមិនរស់នោះទេ។ ប្រភពទឹក គឺត្រូវតែមាន ព្រោះទុរេន ត្រូវការទឹកជាចាំបាច់ ប៉ុន្តែបើទឹកជោកជាំខ្លាំងពេក ក៏មិនរស់ដែរ។
ក្រសួងកសិកម្ម បាននិងកំពុងរៀបចំផែនការក្នុងការជំរុញការដាំដុះផ្លែទុរេនដល់ប្រជាពលរដ្ឋ ឲ្យទទួលបានផលខ្ពស់ និងស្របតាមស្តង់ដាគុណភាព ដើម្បីនាំចេញទៅកាន់ទីផ្សារក្រៅប្រទេស ខណៈដែល ថៃ វៀតណាម និងម៉ាឡេស៊ី សម្រុកនាំចេញផ្លែទុរេន ទៅកាន់ទីផ្សារអន្តរជាតិ។ រដ្ឋមន្ត្រីក្រសួងកសិកម្មជឿជាក់ថា នៅថ្ងៃអនាគតកម្ពុជាអាចមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបង្កបង្កើនផល និងនាំចេញផ្លែទុរេនទៅកាន់ទីផ្សារអន្តរជាតិផងដែរ។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនឹងសិក្សាពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យរបស់ទីផ្សារចិនបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាជំរុញឱ្យផ្លែទុរេនរបស់កម្ពុជាអាចទៅកាន់ទីផ្សារប្រទេសចិនបាននាពេលឆាប់ៗខាងមុខនេះ៕
អត្ថបទ៖ សុផល
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ