កីឡា
ហុងកុង កោះហៅអ្នកចាំទីដៃទី ៤ មកជួយក្រុម ដើម្បីត្រៀមជួបកម្ពុជាល្ងាចនេះ
ក្រុមហុងកុង បានសម្រេចកោះហៅអ្នកចាំទីជម្រើសទី ៤ ខណៈដែលបញ្ហាជំងឺបានបំផ្លាញក្រុមរបស់ខ្លួន នៅក្នុងប្រទេសឥណ្ឌា មុនការប្រកួតវគ្គជម្រុះជុំចុងក្រោយ ជើងឯកទ្វីបអាស៊ី (AFC Asian Cup 2023 Qualifiers Final Round) ដ៏សំខាន់ជាមួយ កម្ពុជា ល្ងាចនេះ។

អ្នកចាំទី Ng Wai-him មកពីក្លិប Kwun Chung Southern បានហោះទៅប្រទេសឥណ្ឌាកាលពីយប់ថ្ងៃសុក្រ ភ្លាមៗបន្ទាប់ពីទទួលបានទិដ្ឋាការចូល ដោយអ្នកចាំទី ៣ នាក់របស់ក្រុមនៅក្នុងប្រទេសឥណ្ឌា មានបញ្ហារបួស និងបញ្ហាជំងឺ។
អ្នកចាំទីជម្រើសទី៣ Wang Zhenpeng មកពីក្លិប Kitchee បានឱកាសបង្ហាញខ្លួនក្នុងការប្រកួតដំបូងរបស់ហុងកុង ទល់នឹងអាហ្វហ្គានីស្ថាន កាលពីថ្ងៃពុធ ដោយជំនួសអ្នកចាំទីដៃទី ១ Yapp Hung-fai និងអ្នកចាំទីដៃទី ២ Wang Paulo Argolo។
អ្នកចាំទីទាំង៣ បានជួបបញ្ហា ដោយ Wang មានរោគសញ្ញាតិចបំផុតក្នុងចំណោមពួកគេ ដែលជំរុញឱ្យមានការកោះហៅ Ng សមាជិកនៃក្រុមអាយុក្រោម២៣ឆ្នាំ ដែលកំពុងហ្វឹកហាត់សម្រាប់ការប្រកួត EAFF Championships ខែក្រោយ នៅប្រទេសជប៉ុន។

ស្ថានភាពជំងឺបានបន្តកើតមានទៅលើក្រុម នៅក្នុងទីក្រុង Kolkata ដោយកីឡាករមួយចំនួនមានអាការៈរាគ គ្រុនក្តៅ និងឈឺក្បាល រួមជាមួយនឹងសមាជិកចំនួន ៥ នាក់ ក្នុងនោះមានកីឡាករ ២ នាក់ និងមន្ត្រី ៣ នាក់បានធ្វើតេស្តវិជ្ជមានកូវីដ-១៩។
ហុងកុង ត្រូវការឈ្នះ កម្ពុជា ដាច់ខាត ល្ងាចនេះដែលជ័យជម្នះទំនងជានឹងធ្វើឱ្យពួកគេឆ្លងផុតទៅជុំផ្ដាច់ព្រ័ត្រ ជាលើកដំបូងក្នុងរយៈពេលជាង ៥០ ឆ្នាំ។
សូមបញ្ជាក់ថា ការប្រកួតរវាង កម្ពុជា ដែលត្រូវប៉ះ ហុងកុង នឹងចាប់ផ្ដើមនៅវេលាម៉ោង ៦:៣០ នាទីល្ងាច ម៉ោងនៅកម្ពុជា ថ្ងៃទី ១១ ខែមិថុនា ស្អែកនេះ និងមានការផ្សាយផ្ទាល់តាមរយៈស្ថានីយទូរទស្សន៍បាយ័ន និង BTV News ផងដែរ៕
អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


