Connect with us

ព័ត៌មានជាតិ

ប្រេសិតពិសេសប្រធានអាស៊ាន ស្នើឲ្យរបបយោធាមីយ៉ាន់ម៉ាអាណិតអាសូរ ចំពោះការឃុំខ្លួនលោកស្រី អ៊ុង សានស៊ូជី តែម្នាក់ឯង

បានផុស

នៅ

ប្រេសិតពិសេសរបស់ប្រធានអាស៊ាន ស្តីពី មីយ៉ាន់ម៉ា បានស្នើមេដឹកនាំរបបយោធាមីយ៉ាន់ម៉ា កុំបញ្ជូនលោកស្រី អ៊ុង សានស៊ូជី ទៅឃុំខ្លួននៅក្នុងពន្ធនាគារតែម្នាក់ឯង។ ការស្នើបែបនេះ បានធ្វើឡើងគ្រាដែលលោក ប្រាក់ សុខុន ប្រេសិតពិសេសរបស់ប្រធានអាស៊ាន នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសមីយ៉ាន់ម៉ា នៅក្នុងសប្ដាហ៍នេះ។ នេះបើយោងតាមការចុះផ្សាយ របស់សារព័ត៌មាន Mgronline ចេញផ្សាយកាលពីថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូមជម្រាបថា លោកស្រី អ៊ុង សានស៊ូជី ត្រូវបានរបបយោធាមីយ៉ាន់ម៉ា បញ្ជូនទៅឃុំខ្លួនតែម្នាក់ឯងនៅ​ពន្ធនាគារ ក្នុងទីក្រុងណៃពិដោរ។

ក្នុងលិខិតមួយរបស់លោក ប្រាក់ សុខុន ផ្ញើទៅកាន់របបយោធាមីយ៉ាន់ម៉ា បានអំពាវនាវរបបយោធាមានក្ដីអាណិតអាសូរ ចំពោះការឃុំខ្លួនលោកស្រី អ៊ុង សានស៊ូជី។ ក្នុងលិខិតដដែល បានបន្តថា ដំណើរ​ការសន្តិភាពដែលជោគជ័យ គឺមិនអាចទៅរួចទេ ប្រសិនបើភាគីម្ខាងត្រូវបានផាត់ចេញ។ លោកថា «ដំណោះស្រាយខាងនយោបាយដោយសន្តិវិធីចំពោះជម្លោះ មិនថាស្មុគស្មាញយ៉ាងណានោះទេ វាត្រូវតែមានការចែករំលែកលំហខាងនយោបាយ ពីគ្រប់ភាគីទាំងអស់ដែលពាក់ព័ន្ធ»។

សូមជម្រាបថា លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន ស្តីពី មីយ៉ាន់ម៉ា​ បំពេញទស្សនកិច្ចជាលើកទី ២ នៅប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃពុធទី ២៩ ខែមិថុនា ឆ្នាំ ២០២២នេះ ដែលដំណើរទស្សនកិច្ចនេះ គឺជាផ្នែកមួយនៃការប្ដេជ្ញាចិត្តបង្កើតសន្តិភាព របស់របបយោធាមីយ៉ាន់ម៉ាជាមួយអាស៊ាន៕

អត្ថបទ៖ គង់ សំអាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម