KPT+
ក្រៀលយក្ស Shoebill ជាសត្វដែលជិតផុតពូជនៅលើលោកនេះ
Shoebill ជាប្រភេទសត្វក្រៀលដ៏កម្រ និងជិតផុតពូជលើពិភពលោកនេះទៅហើយ វានៅសល់ប្រហែលជាង ៣០០០ ទៅ ៥០០០ ក្បាលតែប៉ុណ្ណោះ ដោយសារតែកត្តាមនុស្សបានវាតទីជម្រករបស់ពួកវា។ មិនប្លែកទេ ដែលជនជាតិអាស៊ីយើងមិនធ្លាប់ស្គាល់សត្វស្លាបយក្សនេះ ព្រោះវារស់នៅភាគខាងកើតអាហ្វ្រិកត្រូពិច វាមានដើមកំណើតមកពីសត្វដាយណូស័រ ហើយអ្នកវិទ្យាសាស្ត្រហៅវាថា Balaeniceps rex។

សត្វក្រៀលយក្ស Shoebill ចូលចិត្តស៊ីសត្វដែលតូចជាងវាដូចជា ត្រីlung អន្ទង់ ត្រីអណ្ដែងព្រមទាំងសត្វត្រកួត ពស់ និងកូនក្រពើថែមទៀតផង។ ដោយឡែកសត្វស្លាបនេះ មានកម្ពស់ដល់ទៅមួយម៉ែត្រកន្លះឯណោះ ចំណែកឯទម្ងន់វិញមិនសូវជាធ្ងន់ដូចមើលនឹងភ្នែកទេ វាធ្ងន់បំផុតអស់ត្រឹម៧គីឡូក្រាមហើយ ម៉្យាងទៀតអាកប្បកិរិយារបស់ Shoebill វិញ វាតែងតែនៅស្ងៀមនិងដើរយឺតៗ ហើយអាចនឹងរត់ចោលសំបុកក្នុងករណីមានមនុស្សទៅឈ្លានពាន។

សូមបញ្ជាក់ដែរថា សត្វក្រៀល Shoebill ជាសត្វស្លាបកាចសាហាវ មានសមត្ថភាពអាចបង្កគ្រោះថ្នាក់ដល់មនុស្សគ្រប់ពេល ប៉ុន្តែវាក៏ជាសត្វដ៏រួសរាយមួយប្រភេទ ចេះឱនក្បាលឲ្យយើងប៉ះបានដូចសត្វចិញ្ចឹមទូទៅដែរ បច្ចុប្បន្នយើងអាចទៅរកមើលវានៅ ZooTampa សហរដ្ឋអាមេរិកបាន៕
ប្រែសម្រួល៖វារី
ចុចអាន៖ការពិតដ៏គួរឲ្យខ្ពើមទាំង ១០ យ៉ាង ដែលមិនសូវមានអ្នកដឹងសោះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


