KPT+
ការពិតដ៏គួរឲ្យខ្ពើមទាំង ១០ យ៉ាង ដែលមិនសូវមានអ្នកដឹងសោះ
ជាទូទៅយើងគ្រប់គ្នាខ្ពើមរអើម ចំពោះអ្វីដែលមើលឃើញនឹងភ្នែកតែប៉ុណ្ណោះ នៅមានរឿងគួរឲ្យខ្ពើមជាច្រើនទៀត ដែលអ្នកមិនទាន់ដឹង។ ការពិតដែលអ្នកនឹងអានបន្តទៅនេះ ពិតជាគួរឲ្យខ្ពើមខ្លាំងលើសពីការរំពឹងទុក ហើយរឿងខ្លះវានឹងធ្វើឲ្យអ្នកភ្ញាក់ផ្អើលផង ខ្ពើមផង ក្នុងពេលតែមួយដូចជា៖
១. រុយស៊ីលាមករួចមកទំលើម្ហូប

មិនមែនតែប៉ុណ្ណឹង តែវាថែមទាំងក្អួតលើម្ហូបរបស់អ្នកទៀតផង ហើយកម្អួតនោះលាយឡំជាមួយទឹកមាត់វាតិចតួច។
២. ដុសធ្មេញជាមួយនឹងខួរកណ្ដុរ
ជនជាតិរ៉ូម៉ាំង យកខួរក្បាលសត្វកណ្ដុរទៅធ្វើជាម្សៅសម្រាប់ដុសធ្មេញ រួចខ្ពុលមាត់នឹងទឹកនោមរហូតដល់សតវត្សទី១៨។
៣. មនុស្សមានសំបោរច្រើន
នេះគឺជាការពិតមិនអាចប្រកែកបានឡើយ ទោះបីជាយើងមិនឈឺក៏យើង មនុស្សទាំងអស់គ្នាអាចផលិតសំបោរមួយលីត្រក្នុងមួយថ្ងៃដែរ។
៤. មានទឹកនោមនៅភពព្រះច័ន្ទ
លោក បឺស អាលឌ្រីន Buzz Aldrin គឺជាបុរសដំបូង ដែលបត់ជើងតូចនៅលើព្រះច័ន្ទ។
៥. ឆ្មាលិទ្ធគូទ
ដើម្បីសម្អាតគូទសត្វឆ្មាតែងលិទ្ធគូទ ខុសពីមនុស្សដែលប្រើក្រដាស និងទឹក។
៦. ឆ្មាស៊ីមនុស្ស
បន្ទាប់ពីម្ចាស់ស្លាប់ សត្វឆ្មារង់ចាំតែមួយថ្ងៃប៉ុណ្ណោះមុនសម្រេចចិត្តស៊ីសាកសព។
៧. Musk ក្នុងទឹកអប់បានមកពីលិង្គក្ដាន់

ក្លិនmuskដែលអ្នកលក់តែងនិយាយថា មាននៅក្នុងទឹកអប់ក្រអូបៗនោះ គឺធ្វើពីលិង្គក្ដាន់់ ដោយយកវាទៅត្រាំស្រា vodka សិន។ ទម្រាំវាចេញមកជាទឹកអប់ ដែលយើងអាចប្រើប្រាស់បានសព្វថ្ងៃនេះ។
៨. អាងទឹកពោរពេញដោយទឹកនោម
ពេលអ្នកឈឺភ្នែកបន្ទាប់ពីហែលទឹកហើយ មិនមែនមកពីជាតិក្លរតែមួយមុខទេ គឺមានវត្តមានទឹកនោមអ្នកដទៃក្នុងនោះដែរ។
៩. ឃ្មុំឈ្មោលស្លាប់បន្ទាប់ពីរួមភេទ
មានន័យថាឃ្មុំដែលអ្នកតែងតែឃើញជាឃ្មុំនៅកំលោះ ព្រោះពេលវាដល់កំពូលប្រដាប់ភេទវានឹងផ្ទុះ។
១០. បរិយាកាសសម្បូរទៅដោយផោម
ជាមធ្យមមនុស្សម្នាក់ផោម ១៤ដងក្នុងមួយថ្ងៃ ហើយឧស្ម័នផោមអាចធ្វើដំណើរពាសពេញបរិយាកាស ដូច្នេះមានន័យថាយើងស្រូបខ្យល់ផោមគ្នាជារៀងរាល់ថ្ងៃ៕
ប្រែសម្រួល៖ វារី
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១៣ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


