KPT+
សត្វ ៧ ប្រភេទ មានទម្លាប់ចូលចិត្តស៊ីកូនខ្លួនឯងជាអាហារ
ការស៊ីសាច់គ្នាឯង ជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលបំផុតមិនថាសត្វស៊ីសត្វ និងមនុស្សស៊ីមនុស្សក៏ដោយ។ ជាក់ស្ដែង មានសត្វមួយចំនួន ដែលស៊ីសូម្បីតែកូនខ្លួនឯង ហើយយើងមិនអាចដាក់ទោសពួកវាដូចមនុស្សបានឡើយ ប៉ុន្តែសត្វទាំងនោះមានហេតុផលច្បាស់លាស់តាមធម្មជាតិ ពេលសម្រេចចិត្តស៊ីកូនដែលទើបនឹងកើតរបស់វា ហើយសត្វស៊ីកូនខ្លួនឯងអស់នោះមានដូចជា៖
១. សត្វទន្សាយ

សត្វទន្សាយជាសត្វរស់នៅក្នុងដី មានសម្បុកយ៉ាងអាថ៌កំបាំងផុតពីភ្នែកសត្វសាហាវ។ សត្វនេះនឹងស៊ីកូនដែលឈឺ មុនពេលវាងាប់ ជៀសវាងមានក្លិនសាកសពស្អុយដល់សត្វសាហាវ ដែលអាចបង្កជាគ្រោះថ្នាក់ដល់កូនសុខភាពល្អៗនៅសល់ក្នុងសម្បុកផ្សេងទៀត។
២. ត្រីឆ្លាមខ្លាខ្សាច់
ដោយសារតែត្រីឆ្លាមនេះមានស្បូនតែពីរ ហើយមានពងច្រើនដែលបណ្ដាលមកពីការបន្តពូជជាមួយត្រីឆ្លាមឈ្មោលច្រើនផ្សេងៗគ្នា ទើបត្រីជាម្ដាយនឹងស៊ីកូននៅក្នុងស្បូនទាំងនោះ រួចទុកតែពីរតែប៉ុណ្ណោះ។
៣. សត្វមាន់

សត្វមាន់ស៊ីស៊ុតនៅពេលដែលរាងកាយវាខ្វះជាតិកាល់ស្យូម ប៉ុន្តែដោយសារតែវាជាសត្វមិនឆ្លាត មានន័យថា វាមិនដឹងទេថាស៊ុតនោះជាកូនរបស់វា។
៤. សត្វឆ្មា

អ្នកចិញ្ចឹមឆ្មាខ្លះប្រហែលជាធ្លាប់ជួនប្រទះរួចមកហើយ រឿងវាស៊ីកូនខ្លួនឯងនេះ មូលហេតុនោះគឺកូនរបស់វាមានសុខភាពខ្សោយគង់នឹងស្លាប់ដដែល ទើបវាស៊ីឲ្យហើយជៀសវាងមនុស្សយកទៅធ្វើបាប។
៥. សត្វតោ
សត្វតោជាឪពុកនឹងសម្លាប់កូនខ្លួនឯង ដើម្បីកុំអោយកូននោះប្រឆាំងនឹងខ្លួននៅពេលវាធំឡើង ចំណែកឯសត្វតោញីវិញក៏សម្លាប់កូនដែរ នៅពេលកូននោះជាកូនតែមួយដែលនៅសល់ ព្រោះថាបើវាកំពុងមានកូនពួកឈ្មោលមិនបន្តពូជជាមួយនោះទេ ដូច្នេះហើយវានឹងខាតពេលចិញ្ចឹមបីបាច់កូនតែមួយនោះ។
៦. សត្វ កណ្ដុរបារាំង
ពេលខ្លះវាស៊ីកូនរបស់វាដោយសារតែជំងឺបាក់ទឹកចិត្ត ឬអ្នកជាមនុស្សទៅកាន់លេងកូនវាធ្វើឲ្យវាវង្វេងក្លិនកូន និងហេតុផលសុភាពកូនដូចសត្វឆ្មាដែរ។
៧. ត្រី ប្លេននី (Blenny Fish)

បន្ទាប់ពីត្រីញីបញ្ចេញពងមក សត្វឈ្មោលនឹងការពារពងរហូតដល់ញាស់ ប៉ុន្តែបើពងតិចពេកសត្វឈ្មោលប្រាកដជាគ្មានកម្លាំងចិត្តមើលថែបន្តទៀត ហើយស៊ីពងនឹងដើម្បីបន្តពូជសាជាថ្មី៕
ប្រែសម្រួល៖ វារី
ចុចអាន៖ការពិតដ៏គួរឲ្យខ្ពើមទាំង ១០ យ៉ាង ដែលមិនសូវមានអ្នកដឹងសោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សន្តិសុខសង្គម៧ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


