Connect with us

ព័ត៌មានជាតិ

លោក ស៊ឹម សុជាតិ៖ ទុរេនលក់នៅលើទីផ្សារ នាំចូលដប់ របស់ខ្មែរតែពីរប៉ុណ្ណោះ

បានផុស

នៅ

អ្នកលក់ទុរេនប្រកាសក្តែងៗថា ទុរេនរបស់ខ្លួនជាទុរេនខ្មែរពិតៗ នាំយកមកពីចម្ការខេត្តកំពត បាត់ដំបង ពោធិ៍សាត់ ឬកំពង់ចាមជាដើម។ ប៉ុន្តែតម្លៃដែលពួកគេអះអាងថាទុរេនខ្មែរនោះ ១គីឡូលក់ត្រឹមតែ ១ម៉ឺន ៥ពាន់រៀល ទៅ ១ម៉ឺន ៨ពាន់រៀលប៉ុណ្ណោះ។ អ្នកដាំទុរេន បានឱ្យដឹងថា ទុរេនខ្មែរ លក់នៅលើទីផ្សារមិនមានតម្លៃនេះទេ។ យ៉ាងហោចណាស់ ១គីឡូ ២ម៉ឺន ទៅ២ម៉ឺន ៥ពាន់រៀល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស៊ឹម សុជាតិ ម្ចាស់ចម្ការបីខេត្ត គឺខេត្តកំពត ពោធិ៍សាត់ និងបាត់ដំបង បានលើកឡើងថា ទុរេនឆ្នាំនេះ បាក់តម្លៃដោយសារឈ្មួញលក់នៅតាមអនឡាញ ក្រឡុកតម្លៃ។ លោកថា ពួកគេនាំចូលទុរេនពីក្រៅប្រទេសប្រមាណ ១តោន ទៅ ២តោន ក្នុងតម្លៃធូរថ្លៃ ៨ពាន់រៀល លាយជាមួយទុរេនខ្មែរ ២០០ ទៅ ៣០០គីឡូ ហើយលក់នៅលើទីផ្សារតម្លៃក្រោម ២ម៉ឺនរៀល។ បើតាមលោក​ សុជាតិ បានវាយតម្លៃថា​ នៅលើទីផ្សារបច្ចុប្បន្ន ទុរេនខ្មែរ ២ ទុរេននាំចូល ១០ ទៅហើយ។

«ទុរេនខ្មែរ ទុកមិនបានយូរត្រឹមបីថ្ងៃខូចហើយ មិនដូចទុរេននាំចូលពីក្រៅប្រទេស អាចទុកបានរយៈពេលយូរ មិនស្វិតខូចនោះទេ»។ នេះជាការបន្ថែមរបស់លោក ស៊ឹម សុជាតិ។

អ្នកជំនាញបច្ចេកទេសដាំទុរេនរូបនេះ បានឱ្យដឹងទៀតថា ទុរេនខ្មែរ នឹងប្រមូលផលអស់នៅចុងខែ កក្កដានេះ។ លោកបន្ថែមថា ឆ្នាំនេះទិន្នផលទុរេនធ្លាក់ចុះ បើធៀបនឹងឆ្នាំមុន ដោយសារបញ្ហាអាកាសធាតុ។ ចំពោះបច្ចេក ឬរបៀបក្នុងការមើលទូរេនខ្មែរ ឬទុរេននាំចូលពីក្រៅប្រទេស នឹងមានលម្អិតនៅអត្ថបទក្រោយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

នាយក​សាលា ហ៊ុន សែន ជម្ពូវ័ន​ហាម​ដាច់ខាត​មិន​ឱ្យ​លក់ ឬ ពិសា​គ្រឿងស្រវឹង​ក្នុង​ពិធី​សង្ក្រាន្ត

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងសុខាភិបាល ៖ មន្ទីរពេទ្យ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​កសាង​សមត្ថភាព​និង​ពង្រឹងក្រម​សីលធម៌​វិជ្ជាជីវៈ

ព័ត៌មានជាតិ៤ ម៉ោង មុន

វិថី​អាហារ​ដែល​មាន​រចនាបថ​ខ្មែរ​រួម​នឹង​ការ​បង្ហាញ​ពី​វប្បធម៌​ប្រពៃណី​ជាតិ​ និង​លេច​រូប​រាង​ចំ​កណ្តាល​ក្រុងកំពត

ព័ត៌មានជាតិ៥ ម៉ោង មុន

សហជីព ៖ ការកេងចំណេញនយោបាយពីការដំឡើងពន្ធអាមេរិក គឺ​ជា​ចរិត​នយោបាយ​ដ៏ខ្មៅកខ្វក់​របស់​ក្រុម​ប្រឆាំង

សេដ្ឋកិច្ច៥ ម៉ោង មុន

កម្ពុជានឹងទម្លាក់ពន្ធនាំចូលទំនិញអាមេរិក ១៩ ប្រភេទ មកត្រឹម ៥%

Sokha Hotels

ព័ត៌មានពេញនិយម