សេដ្ឋកិច្ច
ឡាវបើកផ្លូវឱ្យកម្ពុជា ដឹកជញ្ជូនកសិផលឆ្លងកាត់ទៅទីផ្សារចិន
កម្ពុជានឹងអាចនាំចេញកសិផលទៅទីផ្សារចិនឆ្លងកាត់ទឹកដីឡាវតាមផ្លូវគោកនៅពេលឆាប់ៗខាងមុខនេះ បន្ទាប់ពីរដ្ឋមន្ត្រីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា និងរដ្ឋមន្ត្រីក្រសួងកសិកម្មឡាវ នៅថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២៦ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីការដឹកជញ្ជូនកសិផល (Transit) ឆ្លងកាត់តាមផ្លូវគោកឡាវទៅទីផ្សារចិន។

នេះគឺជាសមិទ្ធផលថ្មីមួយក្នុងការបង្កើនការតភ្ជាប់ក្នុងតំបន់ ដែលកើតចេញពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងក្រសួងកសិកម្មនៃប្រទេសទាំងពីរ។
លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម មានប្រសាសន៍ថា៖ «យន្តការថ្មីនេះ នឹងជួយបង្កើនសមត្ថភាពប្រកួតប្រជែងនៃការនាំចេញកសិផលកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន តាមរយៈការកាត់បន្ថយ ឧបសគ្គនៃការដឹកជញ្ជូនតាមផ្លូវគោក សន្សំពេលវេលា បន្ថយចំណាយ ជាពិសេសពង្រីកឱកាសសម្រាប់កសិពាណិជ្ជកម្មនៃកសិផលមួយ ចំនួន ដូចជាអង្ករ ដំឡូងមី ផ្លែឈើ បន្លែ និងកសិផលកែច្នៃដ៏ទៃទៀត»។
យោងតាមក្រសួងកសិកម្ម នៅក្នុងឆ្នាំ ២០២៥ កម្ពុជារកចំណូលបានប្រមាណ ៥ ពាន់លានដុល្លារ ពីការនាំចេញផលិតផលកសិផលជិត ១៥ លានតោន កើនឡើង ២៧,៨៣% ធៀបនឹងឆ្នាំ ២០២៤៕
អត្ថបទ៖ ឡេង ដេត
-
កីឡា៤ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា១ សប្តាហ៍ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៤ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៦ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកយកព័ត៌មានកម្ពុជាថ្មី ទៅចូលរួមកម្មវិធីទស្សនកិច្ចអ្នកសារព័ត៌មានអន្តរជាតិដែលរៀបចំដោយក្រសួងការបរទេសអូស្ត្រាលី


