សេដ្ឋកិច្ច
កម្ពុជាទទួលបានចំណូលជាង ២ ពាន់លានដុល្លារ ពីការនាំចេញស្រូវ-អង្ករ នៅឆ្នាំ ២០២៥
នៅក្នុងឆ្នាំ ២០២៥ កម្ពុជាទទួលបានប្រាក់ចំណូលជាង ២,១៨ ពាន់លានដុល្លារ ពីការនាំចេញកសិផលស្រូវចំនួន ៦,៨៥ លានតោន កើនឡើង ៤៨,៨៥% និងអង្ករចំនួនប្រមាណ ៩៤ ម៉ឺនតោន កើន ៤៥,៥៩% ទៅកាន់ទីផ្សារអន្តរជាតិ ធៀបនឹងឆ្នាំ ២០២៤។ នេះបើយោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា (CRF)។

ការនាំចេញស្រូវទៅកាន់ប្រទេសជិតខាង សម្រេចបានបរិមាណចំនួន ៦ ៨៥៩ ៩៣០ តោន គិតជាទឹកប្រាក់ជាង ១,៥៧ ពាន់លានដុល្លារ ចំណែកឯការនាំចេញអង្ករចំនួន ៩៤ ម៉ឺនតោន ទៅកាន់គោលដៅ ៧៥ ប្រទេស គិតជាទំហំទឹកប្រាក់ ៦០២ លានដុល្លារ។
លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា មានប្រសាសន៍ថា ប្រភេទអង្ករបាននាំចេញអង្ករក្រអូបចំនួន ៦៤.០២% ប្រភេទអង្ករសគ្រាប់វែង ១៣.៧១% អង្ករចំហ៊ុយ ២% អង្ករសរីរាង្គចំនួន ១.៣២% អង្ករបាក់គ្រប់ប្រភេទ ១៨.៥៦% និងអង្ករផ្សេងៗចំនួន ០.៣៩%។
យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តម្លៃស្រូវសើម នៅទីវាលដូចជា ស្រូវសែនក្រអូប មានតម្លៃ ៩១០-៩៣០ រៀល ក្នុងមួយគីឡូក្រាម, ស្រូវ OM5451 មានតម្លៃចន្លោះពី ៦៥០-៧៥០ រៀល ក្នុងមួយគីឡូក្រាម និងស្រូវស្រងែ មានតម្លៃចន្លោះពី ៦៨០-៧២០ រៀល ក្នុងមួយគីឡូក្រាម។

លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម បានលើកឡើងនៅក្នុងរបាយការណ៍ថា តុល្យភាពស្បៀងនៃបរិមាណផលស្រូវនារដូវវស្សា ដែលនៅសល់ពីការនាំចេញ និងការប្រើប្រាស់ក្នុងស្រុកចំនួន ៥ ០៨៥ ៧៨៧ តោន (គិតជាអង្ករ ៣ ២៥៤ ៩០៤) ដែលនៅតែអាចផ្គត់ផ្គង់ កាប្រើប្រាស់ក្នុងស្រុក និងសម្រាប់ការនាំចេញ។
លោករដ្ឋមន្ត្រីបានបន្ថែមថា ផលិតកម្មស្រូវ អង្ករ ដំណាំរួមផ្សំ ឈើហូបផ្លែ បន្លែ ត្រី សាច់សត្វ មានលទ្ធភាពគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងអាចធានបាននូវសន្តិសុខស្បៀងសម្រាប់ប្រជាពលរដ្ឋ ខណៈការនាំចេញផលិតផលកសិកម្មនៅតែបន្តជាធម្មតា។
យោងតាមក្រសួងកសិកម្ម នៅក្នុងឆ្នាំ ២០២៥ កម្ពុជានាំចេញផលិតផលកសិផលជិត ១៥ លានតោន កើនឡើង ២៧,៨៣% គិតជាទំហំទឹកប្រាក់ប្រមាណ ៥ ពាន់លានដុល្លារ ធៀបនឹងឆ្នាំ ២០២៤៕


អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២១ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


