សន្តិសុខសង្គម
ចាប់ខ្លួនជនជាតិចិនតៃវ៉ាន់៦នាក់ ប៉ុនប៉ងផលិតកែច្នៃគ្រឿងញៀន និងរឹបអូសសារធាតុគីមីផ្សំជាង១៤តោន
ប្រភពព័ត៌មានពីសមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន ដែលទទួលបាននារសៀលថ្ងៃទី៥ ខែកក្កដា អោយដឹងថា
ដោយអនុវត្តតាមបញ្ជាលោកនាយឧត្ដមសេនិយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការដឹកនាំផ្ទាល់របស់លោកឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបករណីប៉ុនប៉ងផលិតកែច្នៃគ្រឿងញៀន ចាប់ខ្លួនជនជាតិ ចិនតៃវ៉ាន់៦នាក់ សារធាតុគីមីផ្សំជាង១៤តោន ។

កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១៥:០០នាទី កម្លាំងជំនាញ (ក១០) នៃមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំដោយ លោក ឧត្ដមសេនិយ៍ទោ សារី បុត្រសត្យា .លោក វរសេនិយ៍ឯក យឹម សែនឧត្ដម នាយករងមន្ទីរ និងលោក វរសេនីយ៍ឯក តឹក សូនី នាយការិយាល័យ (ក១០) សហការជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ក្រោមការសម្របសម្រួលពីលោក ពេញ ពិសិដ្ឋ ព្រះរាជអជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ស្រាវជ្រាវ និង បង្ក្រាប ទីតាំងប៉ុនប៉ងផលិតដោយខុសច្បាប់នូវសារធាតុញៀន ចំនួន ២ទីតាំង ។

សមត្ថកិច្ចបញ្ជាក់ថា ទីតាំងទី១: នៅចំណុចឃ្លាំងលើ ស្ថិតក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ។
ទីតាំងទី២: នៅភូមិស្ទឹងឆាយខាងត្បូង ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ ០៦នាក់ ១-ឈ្មោះ ZEN MING JIAN ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិ ចិនតៃវ៉ាន់។ ២-ឈ្មោះ LING YAN HONG ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិ ចិនតៃវ៉ាន់។ ៣-ឈ្មោះ CHAI YU ZHONG ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិ ចិនតៃវ៉ាន់។ ៤-ឈ្មោះ CHEN WEI YAO ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិ ចិនតៃវ៉ាន់។ ៥-ឈ្មោះ CHEN DE YAN ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិ ចិនតៃវ៉ាន់។ ៦-ឈ្មោះ LI CHONG HUI ភេទប្រុស អាយុ ៥១ឆ្នាំ ជនជាតិ ចិនតៃវ៉ាន់។

វត្ថុតាងចាប់យក -សារធាតុគីមី និងគីមីផ្សំចំនួន ១៤តោន និង ១៦០គីឡូក្រាម។ ឧបករណ៍ សម្ភារ:កែច្នៃផលិត រួមមាន ១-ឆ្នាំងប្រតិកម្ម ចំនួន ៥០គ្រឿង។ ២-កែវប្រតិកម្មចំនួន០៧គ្រឿង ៣-ម៉ាស៊ីនភ្លើងចំនួន០៣គ្រឿង ៤-ជើងទម្រធុប្រតិកម្មចំនួន ៥៩គ្រឿង។ ៥-កញ្រ្ចែងមួយចំនួន។ ៦-ម៉ាស៊ីនប្រតិកម្មចំនួន៥គ្រឿង។ ៧-ធុងមួយចំនួន។ ៨-ជីឡៅចំនួន១០ជីឡៅ។ ៩-ម៉ូទ័រក្រឡុកចំនួន០១គ្រឿង។ ១០-សំបកធុង២៩៨សំបក។

ចំពោះជនសង្ស័យព្រមទាំងវត្ថុតាង សមត្ថកិច្ចជំនាញ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕
អត្ថបទ៖ រ៉ាវុទ្ធ


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


