សុខភាព
អ្វីទៅជាកត្តាប្រឈមគ្រោះថ្នាក់ នៃជំងឺស្ទះសរសៃឈាមបេះដូង
ប្រទេសកម្ពុជាបច្ចុប្បន្ន កំពុងប្រឈមនឹងការកើនឡើងនូវជំងឺលើសឈាម ទឹកនោមផ្អែម និងជំងឺមិនឆ្លងផ្សេងទៀត ដូចជា ជំងឺមហារីក ជំងឺវិបត្តិផ្លូវដង្ហើមរ៉ាំរ៉ៃ។ ក្នុងចំណោមជំងឺនានាទាំងអស់ ជំងឺមិនឆ្លងខាងលើ ជាកត្តាធ្វើឲ្យស្លាប់ និងពិការភាពច្រើនជាងគេ ជាពិសេសក្នុងប្រទេសក្រីក្រ និងប្រទេសកំពុងអភិវឌ្ឍ។


ក្នុងនោះដែរ ជំងឺស្ទះសរសៃឈាមបេះដូង ជាមូលហេតុចម្បងនៃការស្លាប់។ យោងតាមឯកសារ WHO ២០១១ ក្នុងចំណោមប្រជាជនខ្មែរ ១សែននាក់ អ្នកស្លាប់ដោយសារស្ទះសរសៃឈាម បេះដូងមានចំនួន១២៨។

ដោយសារតែមូលហេតុខាងលើនេះហើយ បានជាការតាមដាន និងការរករោគវិនិច្ឆ័យនៃជំងឺស្ទះសរសៃឈាមបេះដូង នៅដំណាក់កាលដំបូងៗ (មុននឹងគ្រោះថ្នាក់កើតឡើង) តាមគ្រប់វិធីសាស្ត្រ ដែលមានជាពិសេសដោយមានជំនួយពីគ្រូពេទ្យឯកទេសបេះដូង ជាមួយនឹងសមត្ថភាពជំនាញវិភាគរូបភាពវេជ្ជសាស្ត្រសរសៃឈាមបេះដូង តាមរយៈម៉ាស៊ីនស្កែនបច្ចេកវិទ្យាចុងក្រោយ Multislice CT Scan ពិតជាមានសារប្រយោជន៍ខ្លាំងណាស់ ចំពោះអ្នកដែលមានរោគសញ្ញាដូចខាងក្រោម៖

– ឈឺចុក ឬណែនដើមទ្រូង
– ថប់ដង្ហើម
– អារម្មណ៍ ឫ សញ្ញាហត់ភ្លាមៗដោយគ្មានមូលហេតុ
កត្តាប្រឈម នៃជំងឺស្ទះសរសៃឈាមបេះដូង មានដូចជា៖
– អ្នកដែលមានអាយុច្រើន
– អ្នកដែលលើសជាតិខ្លាញ់ និងលើសទម្ងន់
– អ្នកពិសាបារី
– អ្នកដែលមានជំងឺលើសឈាម
– អ្នកដែលមានជំងឺទឹកនោមផ្អែម
– អ្នកដែលមិនធ្វើលំហាត់ប្រាណ ឫប្រកបរបរនៅនឹងមួយកន្លែងយូរម៉ោង ពិសេសការងារការិយាល័យ។


“ប្រសិនបើលោកអ្នកមានរោគសញ្ញា និងកត្តាគ្រោះថ្នាក់ដូចបានរៀបរាប់ខាងលើនេះ សូមមកពិគ្រោះជាមួយគ្រូពេទ្យឯកទេសជំងឺបេះដូង ដើម្បីស្វែងរកវិធីសាស្ត្រការពារ និងព្យាបាលទាន់ពេលវេលា សំដៅកាត់បន្ថយការស្លាប់ និងពិការភាព ដែលបណ្តាលមកពីជំងឺស្ទះសរសៃឈាមបេះដូង ដែលជាឃាតកស្ងប់ស្ងាត់បំផុត (silent killer) ”៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ សូមស្វែងយល់អំពីជំងឺ“ ម៉េឡូអ៊ីតដូស” ទាំងអស់គ្នា!
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


