Connect with us

ព័ត៌មានជាតិ

លោកបណ្ឌិត ហ៊ុន ម៉ាណែត៖ យុវជនជំនាន់ក្រោយមានភ័ព្វសំណាង ដែលបានរស់ក្នុងសុខសន្តិភាព ត្រូវខិតខំរៀនសូត្រ

បានផុស

នៅ

ការថ្លែងរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ខណៈលោកអញ្ជើញធ្វើជាតំណាងដ៏ខ្ពង់ខ្ពស់របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ក្នុងពិធីសម្ពោធឆ្លងមហាកុដិ និងសមិទ្ធផលនានាក្នុងវត្តឥន្ទរិទ្ធី ហៅ​វត្ត​បារាយណ៍ ស្ថិត​ក្នុងភូមិ​បារាយណ៍ ឃុំ​ឈូក ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ កាលពី​ម្សិលមិញ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បញ្ជាក់​យ៉ាង​ដូច្នេះ​ថា “​យុវជន​ជំនាន់​ក្រោយ​មានភ័ព្វ​សំណាង​ណាស់ ដែល​បានរស់នៅ​ក្នុងសង្គម​មួយ​ដែល​ប្រកបដោយ​សុខសន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ​រីកចម្រើន ដូច្នេះ​សូម​ខិតខំ​ប្រឹងប្រែង និង​យកចិត្តទុកដាក់​សិក្សា​រៀនសូត្រ កសាង​លត់​ដំ​ខ្លួន​ឱ្យ​ក្លាយជា​ធនធាន​មានតម្លៃ​សម្រាប់​គ្រួសារ និង​សង្គមជាតិ ដើម្បី ឆ្លើយតប​នឹង​ការខិតខំ​ប្រឹងប្រែង​រប​ស់​ឪពុកម្តាយ​-​អាណាព្យាបាល ក៏ដូចជា​ការខិតខំ​ប្រឹង​ប្រែង​របស់​សម្តេច​តេ​ជោ និង​ឥស្សរជន​ថ្នាក់ដឹកនាំ​ជាតិ​ជាច្រើន ដែល​បាន​តស៊ូ​លះបង់​ប្រកប ដោយ​ពលិកម្ម​គ្រប់បែបយ៉ាង ក្នុង​បុព្វហេតុ​ស្វែងរក​សុខសន្តិភាព និង​សេចក្តីសុខសាន្ត​ជូន​ជាតិ និង​ប្រជាជន​”​។​

​បើតាម​លោក ហ៊ុន ម៉ា​ណែ​ត សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស ប្រជាជន​កម្ពុជា និង​ជា​នាយករដ្ឋមន្ត្រី គឺ​មេដឹកនាំ​ប្រកបដោយ​ទសពិធរាជធម៌ និង​សច្ចធម៌ ដោយ​មិនដែល​សន្យា​ភូតភរ ឬ​ធ្វើ​ប្រជាភិថុតិ​ជាមួយ​ប្រជាជន​ឡើយ ហើយ​សម្តេច​តេ​ជោ ក៏​តែង​នៅជាប់​ក្បែរ​ប្រជាជន​ក្នុង​គ្រប់​កាលៈទេសៈ ដោយ​មិន​បោះបង់ ទោះបី​មាន​វិបត្តិ​គ្រោះភ័យ​ធំ​យ៉ាងណាក៏ដោយ​។ ដូច្នេះ ដរាបណា​ប្រជាជន​កម្ពុជា​នៅតែ​គោរព​ស្រឡាញ់ និង​ផ្តល់​ការទុកចិត្ត​មកលើ​គណបក្ស ប្រជាជន​កម្ពុជា​នោះ សម្តេច​តេ​ជោ និង​មន្ត្រី​គណបក្ស​គ្រប់​ជាន់ថ្នាក់ នឹង​នៅតែ​ស្មោះត្រង់​បម្រើ និង​ការពារ​ប្រជាពលរដ្ឋ និង​ប្រទេសជាតិ​ឱ្យបាន​សុខសាន្ត និង​មានការ​អភិវឌ្ឍ​រីកចម្រើន​លូតលាស់​ជឿនលឿន​បន្ថែមទៀត​។​

​ទាក់ទង​ដល់​ការសម្ពោធ​សមិទ្ធផល លោក ហ៊ុន ម៉ា​ណែ​ត បាន​ចូលរួម​អនុមោទនា​ត្រេកអរ និង​សម្តែង​នូវ​មោទកភាព​ចំពោះ​ការកើតឡើង​នូវ​សមិទ្ធផល​ថ្មីៗ​ជាច្រើន​នៅក្នុង​ទី​អារាម​ដ៏​មាន​វ័យ​ចំណាស់​ប្រមាណ​ជាង ៨០ ឆ្នាំ​មួយ​នេះ​។​

​លោក​ថា វត្ត​នេះ ជា​មរតក​សាសនា​ដ៏​មានតម្លៃ​ភ្ជាប់​ទៅនឹង​ព្រលឹង​បុព្វបុរស​របស់​ជាតិ​ក្នុង​អតីតកាល​។ ជាមួយគ្នា​នោះ លោក​បាន​ថ្លែង​នូវ​ការកោតសរសើរ និង​អំណរគុណ​ចំពោះ​ថ្នាក់ដឹកនាំ អាជ្ញាធរ​ដែនដី ព្រះចៅអធិការ គណៈកម្មការ អាចារ្យវត្ត និង​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត ដែល​បាន​ផ្តួចផ្តើម​គំនិត​ក្នុង​ការកសាង​សមិទ្ធផល​នានា​នៅក្នុង​ទី​អារាម​នេះ ដើម្បី​ឆ្លើយតប​នឹង​តម្រូវ​ការធ្វើ​បុណ្យទានរ​បស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ក៏ដូចជា​ដើម្បី​បម្រើ​ជា​ឧ​ត្ត​ម​ប្រយោជន៍​រួម​សម្រាប់​វិស័យ​ពុទ្ធចក្រ និង​អាណាចក្រ​៕

អត្ថបទ៖ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៤ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៥ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម