KPT+
គន្លឹះ ៥ យ៉ាង ក្នុងការថែទាំផ្កាក្នុងថូ ឲ្យស្រស់ស្អាតកាន់តែយូរ
ផ្កាជាគ្រឿងលម្អមួយដែលអាចតាំងក្នុងផ្ទះបានយ៉ាងស្រស់ស្អាត។ ជាធម្មតាផ្កាទាំងនេះ ត្រូវបានគេដាក់នៅលើតុបរិភោគអាហារ តុបន្ទប់ទទួលភ្ញៀវ និងប្រើជាការតុបតែងសម្រាប់ជ្រុងផ្សេងទៀតនៃផ្ទះ។
ទោះជាយ៉ាងណាក៏ដោយ ផ្កាមានអាយុខ្លី អាចឆាប់ក្រៀម និងងាប់។ ទន្ទឹមនោះ មានយើងខ្ញុំមានគន្លឹះ៥យ៉ាង ដែលអ្នកអាចអនុវត្ត ដើម្បីកុំឲ្យផ្កាក្នុងផ្ទះរឆាប់ក្រៀមស្វិត និងងាប់។
១ ជ្រើសរើសរូបរាងថូផ្កាដែលសមរម្យ

រូបរាង និងទំហំនៃថូផ្កាដែលមិនសមស្រប នឹងធ្វើឲ្យផ្កាឆាប់ក្រៀមស្វិត និងងាប់។ រូបរាងរបស់ថូផ្កាដែលតូចចង្អៀតពេកធ្វើឲ្យផ្កាគ្មានកន្លែងដកដង្ហើម។ ជ្រើសរើសថូផ្កាដែលត្រឹមត្រូវសម្រាប់ដាក់ផ្កា ថូផ្កាតូចចង្អៀតនឹងគាបដើមផ្កា ដើម្បីឲ្យដើមបែកងាយ និងរលួយលឿន។ ព្យាយាមជ្រើសរើសថូផ្កាឲ្យបានត្រឹមត្រូវ ហើយបន្ថែមផ្កាឲ្យបានគ្រប់គ្រាន់ដូចគ្នា។
២ សម្អាតថូផ្កាជាមុនសិន

មុននឹងដាក់ផ្កាក្នុងថូ សូមសម្អាតថូជាមុនសិន ដើម្បីការពារមិនឲ្យបាក់តេរីលូតលាស់។ វិធីសម្អាតគឺងាយស្រួលណាស់។ អ្នកគ្រាន់តែត្រាំថូផ្កាក្នុងទឹកក្តៅឧណ្ហៗពីរបីនាទី រួចលាងសម្អាតជាមួយសាប៊ូលាងចាន។ ជាចុងក្រោយ លាងជម្រះផ្កាដោយប្រើទឹកស្អាត។ បន្ទាប់ពីថូនោះស្អាតហើយ សូមបំពេញថូផ្កាដោយទឹកសីតុណ្ហភាពក្នុងបន្ទប់ ហើយបន្ថែមអាហារផ្កាឲ្យបានគ្រប់គ្រាន់។ បន្ទាប់មកប្ដូរផ្កា និងទឹកក្នុងថូរៀងរាល់ពីរទៅបីថ្ងៃម្តង
៣ កាត់យកស្លឹកចោលខ្លះ
បើអ្នកមិនចង់បោះចោលស្លឹកទាំងអស់ទេ អ្នកក៏អាចបោះចោលស្លឹកផ្កាដែលលិចក្នុងទឹកបានដែរ។ ស្លឹកដែលលិចក្នុងទឹកនឹងធ្វើឲ្យផ្កាក្រៀមលឿន។ ព្រោះយូរៗទៅស្លឹកដែលប៉ះនឹងទឹកនឹងរលួយ និងនាំបាក់តេរីក្នុងទឹក។ បាក់តេរីទាំងនេះធ្វើឲ្យផ្កាឆាប់ជ្រុះ។
៤ កាត់ដើមផ្កាចេញខ្លះៗ

រឿងមួយដែលគេបំភ្លេចចោលជាញឹកញាប់បន្ទាប់ពីទិញផ្កា គឺការមិនកាត់ដើមដំបូង។ តាមការណែនាំបានបញ្ចាក់ថា មុនពេលដាក់ផ្កានៅក្នុងថូនោះ សូមកាត់ដើមផ្កាប្រហែល ១-២ អ៊ីញ ហើយកាត់វានៅមុំមួយ។ ការកាត់ដើមផ្កានឹងធ្វើឲ្យផ្កាងាយស្រូបយកទឹក ដូច្នេះវានៅស្រស់បានយូរ។ ធ្វើបែបនេះរៀងរាល់ពីរបីថ្ងៃម្តង ដើម្បីឲ្យផ្កាទទួលបានទឹកគ្រប់គ្រាន់។
៥ ទុកថូផ្កាឲ្យឆ្ងាយពីពន្លឺព្រះអាទិត្យ
កុំដាក់ថូផ្កានៅកន្លែងដែលមានពន្លឺព្រះអាទិត្យដោយផ្ទាល់ ឬវត្ថុដែលបង្កើតកំដៅ។ ជៀសវាងកន្លែងនៅជិតបង្អួចបើកចំហ កង្ហារ និងនៅជិតចង្ក្រានដែលផ្កាខ្សោះជាតិទឹក យ៉ាងឆាប់រហ័ស។
លើសពីនេះ កុំដាក់ថូផ្កានៅជិតផ្លែឈើ ព្រោះផ្លែឈើបញ្ចេញឧស្ម័នអេទីឡែន ដែលអាចកាត់បន្ថយភាពស្រស់របស់ផ្កា ដើម្បីឲ្យផ្កាឆាប់ក្រៀម៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖សញ្ញាទាំង ៥ បង្ហាញថា រុក្ខជាតិត្រូវការទឹកហើយ!
ចុចអាន៖ទម្លាយអាថ៌កំបាំងជនជាតិ ជប៉ុន ពីវិធីរក្សាបន្លែទុកបានរាប់ខែ និងនៅតែឆ្ងាញ់

-
ចរាចរណ៍៥ ថ្ងៃ ago
ស្នងការខេត្តប៉ៃលិន បំភ្លឺជុំវិញករណីគ្រោះថ្នាក់ចរាចណ៍បណ្តាលឱ្យស្លាប់ភាគីជិះម៉ូតូ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ស្នងការរាជធានី ប្រកាសតែងតាំងលោកវរសេនីយ៍ទោ ប៉ាង សាវឿន ឲ្យគ្រប់គ្រងការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនដៃដល់៣នាក់ត្រូវបានឃាត់ខ្លួនក្នុងករណីរំលោភសម្លាប់ក្មេងស្រីវ័យ១៥ឆ្នាំនៅខណ្ឌព្រែកព្នៅ
-
ចរាចរណ៍១ សប្តាហ៍ ago
Update៖ អ្នកបង្កគ្រោះថ្នាក់បុករះនៅមុខក្រសួងមហាផ្ទៃ ជានាយការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
-
ចរាចរណ៍១ សប្តាហ៍ ago
Update៖ អ្នកបើករថយន្ដបុករះនៅមុខក្រសួងមហាផ្ទៃ ស្ថិតក្រោមជាតិអាល់កុល 0,35mg/L
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អតីតភិក្ខុសង្ឃល្បីឈ្មោះ៥រូប កំពុងកាន់តំណែងជាន់ខ្ពស់ក្នុងស្ថាប័នរដ្ឋ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
មន្ត្រីសុខាភិបាល អំពាវនាវឱ្យពលរដ្ឋចាក់វ៉ាក់សាំង Pfizer ដើម្បីការពារវីរុសបំប្លែងថ្មី JN.1
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កម្មករ-កម្មការិនីរោងចក្រប្រមាណ ២៥០ នាក់ តវ៉ាបិទផ្លូវ ២១៧ ខណ្ឌដង្កោ ដោយសំណូមពរ ៥ ចំណុច