វប្បធម៌ ជំនឿ
ផ្កាសំណាងទាំង ១០ ដាំក្នុងផ្ទះ នឹងបង្កើនភាពរុងរឿង លើកកិត្យានុភាពការងារ និងស្នេហា
ដាំផ្កាគឺដើម្បីតុបតែងផ្ទះ ក្រៅ ពីភាពស្រស់ស្អាត យោងទៅ តាមជំនឿ ផ្កាទាំងនេះ ក៏លាក់ដោយអត្ថន័យល្អ ជួយបង្កើនភាពរុងរឿងក្នុងផ្ទះថែមទៀតផង។
ខាងក្រោមនេះ ជាផ្កានាំសំណាងដ៏ពេញនិយមចំនួន ១០ ដែលអាចដាំក្នុងផ្ទះបាន ៖
១ ផ្កាកែវ

ផ្កាពណ៌សក្រអូប ដែលគេនិយមដាំនៅតាមគេហដ្ឋានជាច្រើន។ ក្រៅពីភាពស្រស់ស្អាត ក៏មានជំនឿមួយដែរថា ពេលដាំក្នុងផ្ទះ អាចជួយឲ្យមនុស្សក្នុងផ្ទះមានសេចក្តីសុខ និងរីករាយ។
២ ផ្កាស្បៃរឿង

ផ្កាពណ៌លឿងមាសនេះ ជាផ្កាមួយប្រភេទទៀតដែលងាយស្រួលដាំ។ តាមជំនឿ ដាំផ្កាស្បៃរឿងក្នុងផ្ទះ នឹងពង្រឹងភាពរុងរឿង ហើយវាក៏ជាផ្កាដែលប្រជាជនអាស៊ី និយមប្រើក្នុងពិធីបូជាផ្សេងៗផងដែរ។
៣ ផ្កាអ័រគីដេ

ផ្កាចម្រុះពណ៌ លាក់ដោយភាពស្រស់ស្អាត អ័រគីដេ ត្រូវបានគេជឿថា ជានិមិត្តរូបនៃសេចក្តីស្រឡាញ់ ស្ថេរភាព ភាពថ្លៃថ្នូរ និងភាពឆើតឆាយ។
៤ ផ្កាអង្គាបុស្ប

តាមជំនឿជឿថា ប្រសិនបើដាំផ្កាប្រភេទនៅ ក្នុងផ្ទះ នឹងជួយមនុស្សក្នុងផ្ទះឲ្យរកបានតែរបស់ល្អ និងបរិសុទ្ធ វាក៏ជួយលើកតម្កើងសិរីមង្គល កិត្យានុភាព និងជួយគ្រួសារឲ្យមានសុភមង្គលផងដែរ ។
៥ ផ្កាទំហូ

ផ្កាពណ៌ស្វាយស្រស់ ស្អាតគួរឲ្យចង់គយគន់ ហើយក៏មានជំនឿថា ផ្កាទំហូ នឹងជួយលើកកម្ពស់ស្នេហា ចំណងនិងស្ថិរភាព។
៦ ផ្កាដកខឹមក្រហម ឬផ្កាម្ជុល

តាមជំនឿ ប្រសិនបើដាំផ្កាម្ជុលនៅក្នុងផ្ទះ នឹងផ្តល់ឲ្យអ្នកនូវភាពវៃឆ្លាតដ៏មុតស្រួច ស្រដៀងនឹងរូបរាងនៃផ្កាម្ជុល ដែលស្តើងតូចនេះដែរ។
៧ ផ្កាម្លិះ

ផ្កាមួយប្រភេទនេះ មានអត្ថន័យល្អ ទាំងពណ៌សស្អាត មានក្លិនក្រអូប តាមជំនឿបើដាំក្នុងផ្ទះ នឹងធ្វើឲ្យមនុស្សនៅក្នុងផ្ទះទទួលបានតែការជូនពរ ហើយត្រូវបានមហាជនទូទៅស្រលាញ់ និងចូលចិត្ត។
៨ ផ្កាឈូក

ផ្កាឈូក ជាផ្កាបរិសុទ្ធ ហើយក៏ជានិមិត្តសញ្ញានៃការមានកូនផងដែរ។ បើដាំក្នុងផ្ទះ នឹងជួយគ្រួសារឲ្យមានគំនិតច្បាស់លាស់ មានទំនាក់ទំនងខ្លាំង ស្រឡាញ់គ្នាបានយូរ បើមានបញ្ហា ក៏ឆាប់ផ្សះផ្សាគ្នាទៅ វិញបានលឿន។
៩ ផ្កាកុលាប

តំណាងឲ្យសេចក្ដីស្រឡាញ់ ជឿថា បើដាំនៅក្នុងផ្ទះ នឹងជួយបង្កើនភាពស្រស់ស្អាត និងបង្កើនភាពកក់ក្ដៅ ដល់គ្រួសារ។
១០ ផ្កា Adenium

ប្រសិនបើដាំ adenium នៅ ក្នុងផ្ទះ នឹងលើកកម្ពស់មនុស្សនៅក្នុងផ្ទះ ឲ្យមានប្រជាប្រិយភាព និងមានគេចូលចិត្តច្រើនៗ៕
គ្រូ ណុប
ចុចអាន៖យល់សុបិនឃើញ ជីងចក់ តាមជំនឿ គឺទាក់ទងនឹងការងារបច្ចុប្បន្ននេះ
ចុចអាន៖សត្វមាន់ ក្នុងសុបិន តំណាងឲ្យលុយកាក់ហូរចូលឥតដាច់ និងជីវិតសប្បាយរីករាយ
-
សេដ្ឋកិច្ច២១ ម៉ោង agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក Vance ថា ការចរចាជាមួយអ៊ីរ៉ង់ រីកចម្រើនខ្លះៗហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក រូប៊ីយ៉ូ ជាប់ក្នុងបញ្ជីទណ្ឌកម្មចិន ចុះហេតុអ្វីបានអាចអមដំណើរ ត្រាំ ក្នុងក្រុងប៉េកាំង?
-
សន្តិសុខសង្គម៧ ថ្ងៃ agoសង្ស័យភ្លើងប្រច័ណ្ឌ ស្រីស្រលាញ់ស្រីយកកាំបិតចុងស្រួចអារកជនរងគ្រោះបណ្ដាលឲ្យស្លាប់ រួចរត់គេចខ្លួនបានជាង៧ម៉ាង
-
កីឡា៥ ថ្ងៃ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoផ្លូវបុរាណចំនួន ៧ ខ្សែ អ្នកស្រាវជ្រាវរកឃើញសាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗដែនដីអាណាចក្រខ្មែរ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបំពេញលក្ខខណ្ឌយ៉ាងហោចណាស់ ១ ក្នុងចំណោម ១០ ទើបអាចចុះបញ្ជីក្នុងសម្បត្តិបេតិកភណ្ឌពិភពលោក


