KPT+
ទម្លាយអាថ៌កំបាំងជនជាតិ ជប៉ុន ពីវិធីរក្សាបន្លែទុកបានរាប់ខែ និងនៅតែឆ្ងាញ់
ការរក្សាបន្លែដោយប្រើវិធីបង្កកត្រឹមត្រូវ ជារឿងដែលមនុស្សសម័យនេះពិបាកធ្វើ ព្រោះបន្លែខ្លះ មិនអាចទុកបានយូរដល់រាប់ខែទេ។ ជាពិសេស បន្លែឆាប់រលួយ ទិញមកភ្លាម ត្រូវធ្វើម្ហូបឲ្យអស់ៗ។
ប៉ុន្តែពេលនេះ លែងពិបាកសម្រាប់មេផ្ទះទៀតហើយ កម្ពុជាថ្មី សូមណែនាំពីវិធីរក្សាបន្លែដែលនៅសេសសល់ ទុកបានយូរ ដោយការបង្កក តាមទម្លាប់ជនជាតិជប៉ុន។
១ ខ្ទឹមបារាំង ចិតសំបក និងកាត់ជាបំណែកតូចៗ ងាយស្រួលញ៉ាំ ដាក់ក្នុងថង់ផ្លាស្ទិកមួយ។ បន្ទាប់មក ទុកក្នុងទូទឹកកនោះ វានឹងរក្សាបានដល់ ១ ខែឯណោះ។

២ ការ៉ុត ចិតសំបក និងកាត់ជាបំណែកតូចៗ ដើម្បីងាយស្រួលញ៉ាំ។ ដាក់ក្នុងថង់ផ្លាស្ទិចដូចគ្នា ហើយដាក់ទូទឹកក អាចទុកដលល់១ខែ។
៣ ដំឡូបារាំង លាងសំអាតដំឡូងបារាំងឲ្យបានស្អាត បន្ទាប់មក ដាក់ទាំងមូលនៅក្នុងថង់ប្លាស្ទិកហើយ រក្សាទុកក្នុងទូរទឹកកករហូតដល់ ១ខែ។
៤ ដំឡូងជ្វា លាងសម្អាតវាឲ្យស្អាត រួចកាត់វាជាដុំៗ ដែលអាចងាយយកមកញ៉ាំ។ ដាក់ក្នុងថង់ផ្លាស្ទិច អាចទុកដល់ ១ ខែដូចគ្នា។
៥ ស្ពៃក្តោប លាងសម្អាតវាឲ្យស្អាត រួចកាត់វាជាដុំៗនិងដាក់ក្នុងថង់ផ្លាស្ទិច អាចទុករហូតដល់ ១ ខែ។

៦ ប៉េងប៉ោះ លាងសម្អាតឲ្យបានស្អាត ហើយកុំដកទងចេញឲ្យសោះ បន្ទាប់មកដាក់ក្នុងថង់ប្លាស្ទិក វាអាចរក្សាទូរទឹកកកបានរហូតដល់ទៅ ២ខែ។ ពេលយកចេញទៅញ៉ាំ ត្រូវកាត់ក្បាលប៉េងប៉ោះចេញជាការស្រេច។
៧ សាឡាត់ លាងសម្អាតវាឲ្យស្អាត រួចកាត់វាជាដុំៗដែលងាយញ៉ាំ។ ដាក់ក្នុងថង់ផ្លាស្ទិច ទុកក្នុងទូរទឹកកករហូតដល់១ ខែ។
៨ ឆៃថាវ លាងសម្អាតវាឲ្យស្អាត រួចកាត់វាជាដុំៗដែលងាយញ៉ាំ។ ដាក់ក្នុងថង់ផ្លាស្ទិច ទុកក្នុងទូរទឹកកករហូតដល់ ១ ខែ។

៩ ល្ពៅ កាត់វាជាដុំតូចៗរួច ដាក់ក្នុងថង់ផ្លាស្ទិច រក្សាទុកក្នុងទូរទឹកកកបានរហូតដល់ទៅ១ ខែ ឬអាចរក្សាផ្លែល្ពៅក្នុងទូកកបានដូចគ្នា។

១០ ម្ទេសប្លោក លាងជម្រះឲ្យបានស្អាត សឹមដាក់ក្នុងថង់ប្លាស្ទិក ហើយរក្សាទុកក្នុងទូរទឹកកក បានរហូតដល់ទៅ ១ ខែ។
១១ ត្រសក់ លាងឲ្យស្អាត ហាន់ជាបន្ទះស្តើងៗ ដាក់អំបិលបន្តិចពីលើត្រសក់ដែលហាន់រួចទុកមួយសន្ទុះ បន្ទាប់មកច្របាច់ទឹកចេញ ហើយដាក់ក្នុងថង់ប្លាស្ទិក សម្រាប់បង្កក។ ទុកក្នុងទូរទឹកកករហូតដល់ ១ ខែ។
ទន្ទឹមនោះ ក្រៅពីការបរិភោគបន្លែសមនឹងតម្លៃចង់បាន ការរក្សាបន្លែដោយបង្កក គឺជាវិធីដ៏ល្អមួយ ដើម្បីសន្សំសំចៃផងដែរ។ ជាពិសេសនាពេលបច្ចុប្បន្ន ដែលតម្លៃនៃការរស់នៅ និងអាហារហូបចុក គឺមានការកើនឡើងជារៀងរាល់ថ្ងៃ៕
ប្រែសម្រូល៖ សាង ស្រីល័ក្ខ
ចុចអាន៖បន្លែ ៧ ប្រភេទ ល្អសម្រាប់អ្នកចង់សម្រកទម្ងន់ ទោះហូបច្រើនប៉ុណ្ណាក៏មិនធាត់
ចុចអាន៖ការងារ ១០ ប្រភេទ មានសម្ពាធខ្លាំង តែប្រាក់ខែវិញកប់ក្ដោង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


