Connect with us

ព័ត៌មានជាតិ

លោក ចន ណារិទ្ធ៖ មកដល់ពេលនេះ រដ្ឋបានឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រ ជាង៧៤៤លានដុល្លារហើយ

បានផុស

នៅ

លោក ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម បានលើកឡើងឲ្យដឹងថា គិតមកពេលនេះ រដ្ឋាភិបាល បានឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រ និងងាយស្រួលប្រមាណ៧៤៤,៦លាន ដុល្លារអាមេរិកហើយ។ ប៉ុន្តែ លោកថា កម្មវិធីឧប្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងកូវីដ-១៩នេះ គឺមិនមែន ដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាជននៅក្នុងប្រទេសនោះឡើយ។

នៅក្នុងកម្មវិធីសម្ពោធ និងផ្សព្វផ្សាយលទ្ធផលនៃការវាយតម្លៃការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងកូវីដ-១៩កាលពីថ្ងៃពុធ លោក ចន ណារិទ្ធ បានអះអាងថាកម្មវិធីនេះ គឺគ្រាន់តែជាជំនួយមួយផ្នែកដែលរដ្ឋាភិបាលឧបត្ថម្ភសាច់ប្រាក់ដល់ប្រជាពលរដ្ឋមានជីវភាពក្រីក្រប៉ុណ្ណោះ ដើម្បីរក្សាលំនឹងជីវភាពក្នុងអំឡុងពេលវិបតិ្តកូវីដ-១៩ ដែលត្រូវបានបិទសេដ្ឋកិច្ច និងផ្អាកការងារ មិនមែនកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋទាំងស្រុងនោះទេ។

បើតាមលោក ចន ណារិទ្ធ ចាប់តាំងពីអនុវត្ដកម្មវិធីនេះមក គឺរយៈពេល ២៥ខែហើយដែលរដ្ឋាភិបាលឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រ ក្នុងនោះ ដោយគិតចាប់ពីកុមារ ជនមានពិការភាព ជនមានភាពចាស់ជរា ដែលមានអាយុចាប់ពី ៦០ឆ្នាំឡើង និងគ្រួសារមានអ្នកផ្ទុះមេរោគអេដស៍ សរុបជាទឹកប្រាក់ប្រមាណ៧៤៤,៦លាន ដុល្លារអាមេរិក។ ជាក់ស្តែង នៅក្នុងខែមិថុនាឆ្នាំ២០២២នេះ មានគ្រួសារចំនួន ៤៩២ គ្រួសារបន្ថែមទៀត ដែលបានដាក់បញ្ចូលក្នុងបញ្ជីគ្រួសារក្រីក្រ។

គួរបញ្ជាក់ថា ការដាក់ឱ្យដំណើរកម្មវិធីឧបត្ថម្ថសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុង អំឡុងកូវីដ-១៩ នេះ គឺចាប់អនុវត្តតាំងពីថ្ងៃទី ២៤ មិថុនា ឆ្នាំ ២០២០ មកម្ល៉េះ រហូតមកដល់ពេលនេះ គឺមានរយៈពេល ២៥ខែហើយ៕

ដោយ៖ នាង រតនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម