ព័ត៌មានអន្ដរជាតិ
ថៃ រកឃើញវីរុសកូវីដបំប្លែងខ្លួនប្រភេទថ្មី Cicada ដែលឆ្លងខ្លាំង
ប្រទេសថៃបានបញ្ជាក់ពីការរកឃើញវីរុសកូវីដបំប្លែងខ្លួនប្រភេទថ្មីឈ្មោះ Cicada ដែលជាខ្សែស្រឡាយរបស់អូមីក្រុង និងមានអត្រាបំប្លែងខ្លួនខ្ពស់។

តាមការផ្សាយរបស់ Thairath កាលពីថ្ងៃព្រហស្បតិ៍ទី២៦ខែមីនាឆ្នាំ២០២៦ វិទ្យាស្ថានវ៉ាក់សាំងជាតិ បានបញ្ជាក់ពីការរកឃើញនេះ ដោយអះអាងថា មេរោគនេះមានអត្រាឆ្លងខ្លាំង ហើយថៃកំពុងតាមដានយ៉ាងយកចិត្តទុកដាក់។
ទោះបីជាយ៉ាងណាក៏ដោយ ថៃមិនប្រាប់ឡើយថាតើក្នុងប្រទេសខ្លួន មានការឆ្លងប៉ុន្មានករណីហើយ ប៉ុន្តែបានអំពាវនាវដល់ពលរដ្ឋកុំទាន់ព្រួយបារម្ភនិងស្លន់ស្លោ។
សូមជម្រាបថា វីរុសកូវីដបំប្លែងខ្លួនCicada ឬ BA.3.2 កំពុងត្រូវបានអង្គការសុខភាពពិភពលោក (WHO) និងមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺអាមេរិក (CDC) តាមដានយ៉ាងយកចិត្តទុកដាក់ ខណៈបច្ចុប្បន្នវាត្រូវគេរកឃើញនៅក្នុងប្រទេសចំនួន២៣ហើយរួមមាន អូស្ត្រាលី អាល្លឺម៉ង់ និងអាមេរិក ជាដើម។
វាមានលក្ខណៈខុសប្លែកខ្លាំង ដោយវាមានការបំប្លែងខ្លួនពី ៧០ ទៅ ៧៥ កន្លែង នៅលើ Spike ប្រូតេអ៊ីន បើធៀបនឹងមេរោគបំប្លែងខ្លួនមុនៗ ហើយវាមានសមត្ថភាពអាចគេចផុតពីប្រព័ន្ធភាពស៊ាំ។
ចំពោះរោគសញ្ញា មិនខុសពីវីរុសមុនៗឡើយ, Cicada បណ្តាលឲ្យឈឺបំពង់កខ្លាំង ក្អកស្ងួត អស់កម្លាំងខ្លាំង ហៀរសំបោរ តឹងច្រមុះ ឈឺក្បាល គ្រុនក្តៅ រងាញាក់ ឈឺសាច់ដុំ និងជួនកាលមានរោគសញ្ញានៃប្រព័ន្ធរំលាយអាហារ ដូចជាចង្អោរ ឬរាក។
វីរុសនេះមិនខ្លាចវ៉ាក់សាំងឡើយ ប៉ុន្តែគេមិនទាន់រកឃើញព័ស្តុតាងថា វាបណ្តាលឲ្យអ្នកជំងឺធ្លាក់ខ្លួនឈឺធ្ងន់ឬបាត់បង់ជីវិតនោះទេ៕
អត្ថបទ៖ សុខ សុវណ្ណ
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា


