Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តស្វាយរៀង ជំរុញឱ្យគ្រប់អង្គភាព​ចូលរួមទប់ស្កាត់ការជួញដូរមនុស្សគ្រប់រូបភាព

បានផុស

នៅ

ស្វាយរៀង៖ រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ខ្ពស់ ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់រូបភាព។  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈកម្មាធិការប្រឆាំងអំពើជួញដូរមនុស្ស បានក្រើនរំលឹកដល់មន្រ្តីទាំងអស់ ត្រូវយកចិត្តទុកដាក់ចូលរួមទប់ស្កាត់អំពើជូញដូរមនុស្ស ជាពិសេសនៅក្នុងមូលដ្ឋានខេត្តស្វាយរៀង ដើម្បីរក្សាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។ លោកថ្លែងដូច្នេះថា« ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សជាការងារយើងទាំងអស់គ្នា ដែលទាមទារឲ្យមានការចូលរួមពីគ្រប់សមាសភាព​ពាក់ព័ន្ធទាំងអស់ ទាំងរដ្ឋ  ប្រជាពលរដ្ឋ វិស័យឯកជន និងអង្គការសង្គមស៊ីវិល ទើបការងារនេះ អាចសម្រេច​ទៅបានដោយរលូន និងទទួលបានលទ្ធផលជោគជ័យ»។

លោក ម៉ែន  វិបុល ថ្លែងបែបនេះ នៅក្នុងកិច្ចប្រជុំ ស្តីពីវឌ្ឍនភាពការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សប្រចាំ​ឆមាសទី១  និងទិសដៅបន្តឆមាសទី២  ឆ្នាំ២០២២ នៅព្រឹកថ្ងៃទី ២៨ ខែកក្កដា។

ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដែលនៅតែចាត់ទុកថា ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សជាអាទិភាពមួយក្នុងចំណោម អាទិភាពជាច្រើនទៀត សម្រាប់ការលើក​កម្ពស់សន្តិសុខ និងសុវត្ថិភាពសង្គម។ នេះជាការបន្ថែមរបស់លោក ម៉ែន វិបុល។

ប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សរំពឹងថា តាមរយៈកិច្ចប្រជុំនេះ ដោយមានការចូលរួមធ្វើ​បទអន្តរាគមន៍ ពីសំណាក់អង្គភាពពាក់ព័ន្ធផងនោះ នឹងរួមចំណែកធ្វើឲ្យកិច្ចការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សនៅ​ក្នុងខេត្តមានដំណើរការដោយរលូន មានការចូលរួម កាន់តែទូលំទូលាយ និងប្រកបដោយប្រសិទ្ធភាពលើការ​អនុវត្តផងដែរ៕ ដោយ:ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីសុខាភិបាល អំពាវនាវឱ្យពលរដ្ឋចាក់វ៉ាក់សាំង Pfizer ដើម្បីការពារវីរុសបំប្លែងថ្មី JN.1

KPT+៤ ម៉ោង មុន

តំបន់ទឹកធ្លាក់ ៥ លើខ្នងភ្នំត្បែង ក្លាយជាគោលដៅទេសចរណ៍ទាក់ទាញបំផុត របស់ខេត្តព្រះវិហារ

សន្តិសុខសង្គម៧ ម៉ោង មុន

ស្ត្រីអាយុជាង ៣០ ឆ្នាំ ម្នាក់ សង្ស័យត្រូវគេដឹកទៅទម្លាក់ចោលក្នុងដីឡូត៍មួយកន្លែង ដោយសភាពនៅមានដង្ហើម

សន្តិសុខសង្គម២ ម៉ោង មុន

ព័ត៌មានបឋម ៖ នារីវ័យក្មេងម្នាក់ ធ្លាក់ពីលើអគារមួយកន្លែង នៅខណ្ឌចំការមន មិនទាន់ដឹងមូលហេតុ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

គូស្នេហ៍ចិន​ ប្រឹងជម្នះ​ឧបសគ្គ​គ្រួសារ​ ដោយសារតែខាងស្រីមានកម្ពស់ជាង២ម៉ែត្រ

Sokha Hotels

ព័ត៌មានពេញនិយម