Connect with us

សន្តិសុខសង្គម

ស្នងការខេត្តស្វាយរៀង បញ្ជូនជនបរទេសប្រុសស្រី៥នាក់ទៅសាលាដំបូងខេត្ត ពាក់ព័ន្ធបទល្មើស Online Scam

បានផុស

នៅ

កម្លាំង​នគរបាល​ជំនួញនៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង​ បានបើកការស្រាវជ្រាវ​ចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)​ ​នៅ​ផ្ទះ​ជួល​ ស្រុក​ចន្ទ្រា​ ឃាត់ខ្លួនមនុស្សប្រុសស្រី៤នាក់ និងវត្ថុតាងមួយចំនួន បញ្ជូនទៅកាន់សាលាដំបូងខេត្តដើម្បីអនុវត្តតាមច្បាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់ពី លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ស្តីពីការអនុវត្តយុទ្ធនាការបង្ក្រាបបទល្មើសអនឡាញស្គេមនៅទូទាំងខេត្តស្វាយរៀង កាលថ្ងៃទី៣០ ខែ​ឧសភា​ ឆ្នាំ​២០២៦​ កម្លាំង​នៃ​អធិការ​ដ្ឋាន​នគរបាល​ស្រុក​ចន្ទ្រា​ បាន​សហការ​ជាមួយ​គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក​ចន្ទ្រា​ ដោយមានការសម្របសម្រួលពី​ឯកឧត្ដម​ ខាំ​ សុផារី ព្រះរាជអាជ្ញា នៃ​អយ្យការ​អមសាលាដំបូងខេត្ត

ចុះ​ធ្វើ​រដ្ឋ​បាល​ ស្រាវជ្រាវ​ និងបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)​ នៅចំណុច​ផ្ទះ​ជួល របស់​លោក​ សុខ​ ដាវី  ស្ថិតក្នុងភូមិចេក​ ឃុំ​សំរោង​  ស្រុក​ចន្ទ្រា​ ដោយ​ឃាត់​ខ្លួន​មនុស្ស​ក្នុង​រង្វង់​ប្រតិបត្តិការ​ចំនួន ០៤នាក់ ស្រី ០១នាក់ (ជនជាតិ​ចិន ០១នាក់ ប្រុស, ជនជាតិវៀតណាម​ ០៣នាក់​ ស្រី​ ០១នាក់)។ ក្នុងនោះដកហូតសម្ភារពាក់ព័ន្ធនឹងបទល្មើសរួមមាន÷កំព្យូទ័រយួរដៃ ,​ ទូរស័ព្ទដៃ និងសម្ភារប្រើប្រាស់មួយចំនួនទៀត។

បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត​ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ រី ឯ​ទីតាំង​ប្រព្រឹត្តិ​បទ​ល្មើស​បានក្រុមការ​ងារបិទ​សុីល​ បិទ​ទីតាំង​បណ្ដោះអាសន្ន​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម