ជីវិតកម្សាន្ដ
ស្រាយពាក្យចចាមអារ៉ាម ថា Michael Jackson ស្លាប់ដោយសារប្រើផលិតផលធ្វើឲ្យស្បែក ស
ស្ដេចចម្រៀងប៉ុបលោក Michael Jackson បានទទួលមរណភាពនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០០៩ មកម្ល៉េះ ក្នុងអាយុ៥០ឆ្នាំ នៃគេហដ្ឋានរបស់លោកផ្ទាល់ ដែលស្ថិតនៅទីក្រុង Los Angeles រដ្ឋ California។ លោកត្រូវបានអ្នកគាំទ្រទទួលស្គាល់ថាជាបុរសមានចិត្តទូលាយ ស្រឡាញ់ក្មេងៗ ស្រឡាញ់អ្នកគាំទ្រ និងរួសរាយរាក់ទាក់មិនមានអំនួតទោះបីជាគាត់ល្បីខ្លាំងប៉ុណ្ណាក៏ដោយ។
តែការស្លាប់របស់ស្ដេចចម្រៀងប៉ុបរូបនេះ មានហេតុផលច្បាស់លាស់ណាស់ ប៉ុន្តែពាក្យចចាមអារ៉ាមមិនល្អនៅតែបន្តមានមកដល់បច្ចុប្បន្នក្នុងគោលបំណងមើលងាយលោក Michael និងបន្លាចអ្នកប្រើប្រាស់ផលិតផលធ្វើឲ្យស្បែកស។

ពាក្យចចាមអារ៉ាមទាំងនោះមានច្រើនសណ្ឋានណាស់ អ្នកខ្លះថាគាត់ស្លាប់ដោយសារបកស្បែក ខាត់ស្បែក អ្នកខ្លះទៀតថាមកពីលេបថ្នាំធ្វើឲ្យស្បែកសទើបគាំងបេះដូងស្លាប់ ចំណែកអ្នកខ្លះទៀតក៏ថាគាត់មានជំងឺមហារីកស្បែកដោយសារព្យាយាមធ្វើឲ្យស្បែកសទៅវិញ។ តាមពិតទៅលោក Michael Jackson ស្លាប់ដោយសារតែគាំងបេះដូងពីការពិសាថ្នាំផ្សំដ៏សាហាវនៃថ្នាំ Sedatives និង Propofol លើសកំណត់ យ៉ាងណាក្ដីលោកគ្រូពេទ្យ Conrad Murray ដែលជាវេជ្ជបណ្ឌិតផ្ទាល់ខ្លួនរបស់ Michael ត្រូវបានគេដាក់ទោសពីបទមនុស្សឃាតដោយអចេតនាក្នុងឆ្នាំ២០១១ទៅហើយ។ ក្រៅពីការស្លាប់ដោយសារប្រតិកម្មថ្នាំ លោក Michael Jackson កំពុងផ្ទុកនូវជម្ងឺកាចសាហាវផងដែរ ជំងឺទាំងនោះមានដូចជា ជំងឺលុយពីស (Lupus) និងជំងឺ Vitiligo ដែលមានលក្ខណៈស្រដៀងទៅនឹងជំងឺភ្លឺ ទើបធ្វើឲ្យស្បែករបស់គាត់ប្រែទៅជាស។

សូម្បីតែកាលលោក Micheal នៅមានជីវិតពាក្យចចាមអារ៉ាមខាងលើនេះក៏ធ្លាប់វាយប្រហារទៅលើគាត់ផ្ទាល់ដែរដោយចោទថាលោករើសអើងជាតិសាសន៍ខ្លួនឯង ទាំងមិនព្រមទទួលស្គាល់ការពិតពីជំងឺរបស់គាត់សោះ ទោះបីជាគាត់ខំបដិសេធ និងបញ្ជាក់នៅតាមទូរទស្សន៍យ៉ាងណាក៏ដោយ៕
អត្ថបទ៖ វារី
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


