សន្តិសុខសង្គម
បុរសម្នាក់ស្លាប់ ខណៈជិះក្បូនឆ្លងទឹកស្ទឹងកំពុងជន់
បុរសម្នាក់ដែលគេដឹងថាអត់ចេះហែលទឹក បានស្លាប់នៅក្នុងទឹកស្ទឹងដែលកំពុងជន់ ខណៈដែលជនរងគ្រោះនិងគ្នីគ្នាម្នាក់ទៀត កំពុងជិះក្បូនឆ្លងស្ទឹង ហើយត្រូវខ្សែកាត់ទទឹងស្ទឹងដាច់បណ្តាលឲ្យក្បូនក្រឡាប់តែម្តង។ ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង ១១ កាលពីថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២២ ត្រង់ចំណុចមាត់ស្ទឹង ក្នុងភូមិតាតោក ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង។

បើតាមការរៀបរាប់ពីលោកមេប៉ុស្តិ៍ ទូច សម្បត្តិ បានបញ្ជាក់ថា នៅមុនពេលកើតហេតុ គឺជនរងគ្រោះឈ្មោះ វុទ្ធ សាវង់ ភេទប្រុស អាយុ ២២ ឆ្នាំ ជាមួយនិងអ្នកភូមិម្នាក់ទៀត បាននាំគ្នាជិះក្បូនដើម្បីឆ្លងស្ទឹងទៅត្រើយម្ខាង ( ក្បូនធ្វើអំពីបន្ទះក្តារក្រាលពីលើប៊ីដុងជ័រ) ។ លោកមេប៉ុស្តិ៍បានបន្តថា ខណៈដែលពួកគេកំពុងទាញខ្សែដែលឆ្លងកាត់ទទឹងស្ទឹង ដើម្បីឲ្យក្បូនលូនទៅមុខ ស្រាប់តែខ្សែដែលអូសកាត់ស្ទឹងបានដាច់ ធ្វើឲ្យក្បូនត្រូវទឹកជំនន់វាយឲ្យក្រឡាប់តែម្តង ដោយម្នាក់បានតោងប៊ីដុងជាប់ ឯជនរងគ្រោះមិនមានអ្វីតោងទេ ម្យ៉ាងគេក៏មិនចេះហែលទឹកទៀត ទើបធ្វើឲ្យលិចបាត់ទៅក្នុងទឹកស្ទឹងដែលកំពុងជន់នោះតែម្តង។


ទីបំផុតប្រជាពលរដ្ឋដែលនាំគ្នាមុជរាវរក និងប្រើសំណាញ់ ក៏បានប្រទះឃើញសពជនរងគ្រោះនៅវេលាម៉ោង ៥ និង ៣០ នាទីល្ងាចថ្ងៃដដែល សមត្ថកិច្ចក៏បានប្រគល់សពទៅឲ្យក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណីហើយ៕

អត្ថបទ៖ សោ និយមរ័ត្ន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


