សន្តិសុខសង្គម
ក្មេងប្រុសម្នាក់ ចុះលេងទឹកស្រះវត្ត លង់ស្លាប់ បង្កការភ្ញាក់ផ្អើល
ក្មេងប្រុសម្នាក់ ក្រោយពេលចេញពីរៀន បានចុះលេងទឹកស្រះ បណ្ដាលឲ្យលង់ស្លាប់ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១០ និង ៣០ នាទីព្រឹក ថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ ២០២៤ នៅក្នុងទឹកស្រះវត្តអង្គត្រគៀត ភូមិអង្គត្រគៀត សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

ក្មេងប្រុសរងគ្រោះឈ្មោះ ង ដ វ អាយុ ៦ ឆ្នាំ ជាសិស្សថ្នាក់ទី ១ នៅសាលាបឋមសិក្សាវត្តអង្គត្រគៀត (ក្នុងបរិវេណវត្តអង្គត្រគៀត) មានឪពុកជាសន្តិសុខ និងម្ដាយជាកម្មការិនីរោងចក្រ មានស្រុកកំណើតនៅភូមិដើមគរ ឃុំក្អែកយំ ស្រុកបុរីជលសារ ខេត្តតាកែវ និងស្នាក់នៅផ្ទះជួលក្នុងភូមិកើតហេតុខាងលើ។
តាមប្រភពកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុឪពុកម្ដាយបានចេញទៅធ្វើការ ចំណែកក្មេងប្រុសរងគ្រោះ និងបងស្រីម្នាក់ទៀត បាននាំគ្នាទៅរៀន ប៉ុន្តែរៀនថ្នាក់ខុសគ្នា។ ក្រោយមក ក្មេងប្រុសរូបនោះ ចេញពីរៀនមុនបងស្រី ប៉ុន្តែអត់ទៅផ្ទះទេ រង់ចាំបងស្រីចេញពីរៀននៅវេលាម៉ោង ១១ ព្រឹក ទើបទៅផ្ទះទាំងអស់គ្នា។

ប្រភពដដែលបានឲ្យដឹងបន្តថា ពេលនោះក្មេងប្រុសខាងលើបានដើរទៅលេងនៅស្រះទឹកនោះ ហើយលោកគ្រូបង្រៀន ហាមមិនឲ្យលេងទឹកទេ និងហៅឲ្យដើរចេញដែរ ប៉ុន្តែក្មេងប្រុសនេះអត់ព្រមចេញឡើយ។ ក្រោយមកក៏បានចុះលេងទឹកស្រះខាងលើដែលមានជម្រៅប្រហែល ១០ ម៉ែត្រ ក៏លង់លិចបាត់ទៅក្នុងទឹកតែម្ដង ដោយគ្មាននរណាជួយទាន់ឡើយ។
ប្រភពខាងលើបានឲ្យដឹងទៀតថា ក្រោយពេលក្មេងប្រុសនោះលង់ទឹក មានក្មេងៗ ១ ក្រុមទៀត បានរត់ទៅប្រាប់ជាងដែលកំពុងសាងសង់ចេតិយក្នុងវត្តនោះឲ្យជួយ ទើបបង្កការភ្ញាក់ផ្អើល ហើយក្រុមជាងបាននាំគ្នាចុះរាវក៏រកឃើញក្មេងប្រុសរងគ្រោះទើរនៅលើកាំជណ្ដើរស្រះទឹក។ បន្ទាប់មកបានជួយសង្គ្រោះបឋម ឪពុកម្ដាយក៏បាននាំទៅកាន់មន្ទីរពេទ្យ ប៉ុន្តែពេលទៅដល់ត្រូវគ្រូពេទ្យប្រាប់ថា ក្មេងប្រុសនោះស្លាប់បាត់ទៅហើយ ទើបដឹកសពត្រលប់ទៅកន្លែងកើតហេតុវិញ ដើម្បីឲ្យនគរបាលធ្វើកោសល្យវិច័យ ហើយត្រៀមយកសពទៅធ្វើបុណ្យនៅវត្តជន្លង់ម្លូ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល៕
អត្ថបទ ៖សំណាង

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


