សន្តិសុខសង្គម
ម្តាយអុជធូបបួងសួង ក្រោយកូនប្រុសលោតទឹកប្រឡាយលូជួយនារីម្នាក់ បាត់ដំណឹង មិនទាន់ឃើញសព
បុរសម្នាក់ បានបាត់ខ្លួនក្នុងទឹកប្រឡាយលូ បន្ទាប់ពីលោតចុះជួយនារីម្នាក់ទៀតដែលធ្លាក់ក្នុងប្រឡាយលូដូចគ្នា ធ្វើឲ្យក្រុមគ្រួសារ ម្តាយ យំសោក និងអុជធូបបួងសួងឆាប់រកឃើញសាកសព។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៥ ល្ងាច ថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២៥ ក្រោមស្តុបលូ ៣ សង្កាត់ស្ទឹងមានជ័យ ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

យោងតាមវីដេអូសុវត្ថិភាពថតជាប់នៅម៉ោង ៤ និង ៣៤ នាទី ទៀបភ្លឺថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២៥ អំឡុងពេលភ្លៀងធ្លាក់ បានឃើញរថយន្ត Toyota Prius ពណ៌ទឹកប្រាក់ មិនចាំផ្លាកលេខ ឈប់នៅជិតស្តុបលូ ៣។ ឃើញបុរសម្នាក់ ពាក់អាវយឺតពណ៌ស ចេញពីរថយន្ត ហើយដើរទៅក្បែរបង្គោលភ្លើង ធ្វើសកម្មភាពដូចជាក្អួត។ ប៉ុន្មានវិនាទីក្រោយ នារីម្នាក់ស្លៀករ៉ូបពណ៌ខ្មៅ បានចេញតាមក្រោយ ដើរទៅឱបបុរសនោះក្នុងស្ថានភាពស្និទ្ធស្នាលដូចជាមនុស្សស្រវឹង។ បន្ទាប់មក អ្នកទាំងពីរ បានដើរទៅក្បែរមាត់ប្រឡាយលូ។ ខាងស្រី ឡើងឈរលើបង្កាន់ដៃបេតុង ខណៈដែលខាងប្រុសនៅលើផ្លូវ។ ពេលនោះ នារីបានដើរបន្តប្រហែល ៩ ដល់ ១០ ជំហាន ប៉ុន្តែភ្លាមៗ នោះ បានធ្លាក់ទឹក។ បុរសដែលឃើញហេតុការណ៍ ក៏លោតចូលទៅជួយ ប៉ុន្តែទាំងពីរបានលិចបាត់ទៅមិនចេញមកវិញ។

លុះនៅវេលាម៉ោង ៤ ទៀបភ្លឺ ថ្ងៃទី ១២ តុលា គេបានឃើញសពនារីរងគ្រោះអណ្ដែតនៅប្រឡាយលូស្ទឹងមានជ័យ ខណ្ឌមានជ័យ។ សមត្ថកិច្ច និងប្រជាពលរដ្ឋ បានជួយស្រង់សពឡើង និងទាក់ទងទៅក្រុមគ្រួសារមកទទួលយក។

ទោះយ៉ាងណា បុរសដែលលោតទៅជួយនោះ ត្រូវបានរាយការណ៍ថា មិនទាន់រកឃើញ រហូតដល់ម៉ោង ៦ ល្ងាច ថ្ងៃទី ១២ តុលា អ្នកស្ម័គ្រចិត្តដែលចុះរាវរក បង្ហាញអារម្មណ៍ភ័យខ្លាចថា ពេលចុះទៅក្នុងលូ មានអារម្មណ៍ដូចជាអ្វីមួយត្រជាក់ចាប់ជើង ដូចដៃមនុស្ស ធ្វើឲ្យគាត់ស្ទុះឡើងភ្លាមៗ ហើយមិនហ៊ានចុះវិញទៀត។
ម្តាយរបស់បុរសរងគ្រោះបានមកអុជធូបបួងសួងនៅកន្លែងកើតហេតុ ដោយសង្ឃឹមថាកូនប្រុសនឹងត្រឡប់មកឲ្យឃើញសពបានឆាប់។ ក្រុមគ្រួសារ បានប្រកាសថា ប្រសិនបើមានអ្នកណារកឃើញសពកូនប្រុសបាន មិនថាជាក្រុមជំនាញ ឬប្រជាពលរដ្ឋធម្មតា ក៏នឹងទទួលបានការលើកទឹកចិត្តជាសគុណផងដែរ៕
អត្ថបទ ៖ សំណាង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


