សន្តិសុខសង្គម
មកទល់ម៉ោងនេះ បុរសដែលបាត់ខ្លួនពេលជួយចម្លងកូនស្រីឆ្លងទឹកប្រឡាយ ស្ទឹងពង្រូល មិនទាន់រកឃើញនៅឡើយទេ
បុរសម្នាក់ បានបាត់ខ្លួន ខណៈពេលប្រឹងជួយកូនស្រីឆ្លងទឹកប្រឡាយស្ទឹងពង្រូល ប៉ុន្តែត្រូវទឹកហូរកួច ដោយគិតមកទល់ម៉ោងនេះមិនទាន់រកឃើញនៅឡើយទេ។

បើតាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា បុរសរងគ្រោះមានឈ្មោះ គាម ដោះ អាយុ ៤៣ ឆ្នាំ រស់នៅភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង បានបាត់ខ្លួនកាលពីវេលាម៉ោង ៣ រសៀល (មេឃកំពុងភ្លៀងខ្លាំង) ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៥ ខណៈគាត់ប្រឹងជួយចម្លងកូនស្រីអាយុ ១៣ ឆ្នាំ ដែលទៅឃ្វាលក្របីនៅឯត្រើយម្ខាង នៃទឹកប្រឡាយស្ទឹងពង្រូល។ ពេលជួយសង្គ្រោះកូនបានហើយ បែរជាជនរងគ្រោះបាត់បង់ស្មារតី ត្រូវទឹកហូរកួចទៅជ្រៅលង់ទឹកស្លាប់។

ប្រភពដដែលបានបន្តថា នៅថ្ងៃទី ១ តុលា គិតមកទល់ម៉ោងនេះ សពនៅមិនទាន់រកឃើញនៅឡើយទេ។ បច្ចុប្បន្ន អាជ្ញាធរ សមត្ថកិច្ច និងពលរដ្ឋក្នុងមូលដ្ឋាន កំពុងជួយស្វែងរកសព ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។

កន្លងទៅ អាជ្ញាធរ និងសមត្ថកិច្ចនៅស្រុកស្រែអំបិល ធ្លាប់អំពាវនាវដល់ប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះការប្រែប្រួលអាកាសធាតុ ករណីមានគ្រោះមហន្តរាយណាមួយ សូមប្រញាប់ផ្តល់ព័ត៌មានឲ្យបានឆាប់រហ័សមកកាន់អាជ្ញាធរជំនាញ ដើម្បីចុះជួយសង្គ្រោះបានទាន់ពេលវេលា៕
អត្ថបទ ៖ សិរីវឌ្ឍនៈ




-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


