សន្តិសុខសង្គម
ជំនន់ទឹកភ្លៀង ហូរកួចប្រធានការិយាល័យអប់រំម្នាក់បាត់ខ្លួនរកមិនទាន់ឃើញ
លោក ជីប សារិទ្ធ ប្រធានការិយាល័យអប់រំ យុវជន និងកីឡា ស្រុកគិរីសាគរ កំពុងបាត់ខ្លួនអំឡុងរូបលោកប្រឹងហែលទឹកឆ្លងផ្លូវ ដើម្បីមកជួយជួសជុលស្ពានដែលទឹកហូរបុកបាក់នៅឃុំភ្ញីមាស កាលពីថ្ងៃ២២ ខែមិថុនា ម្សិលមិញ។ តាំងពីម៉ោង១១ ថ្ងៃទី២២ ខែមិថុនា មកទល់ម៉ោង១១ និង៣៨នាទី ថ្ងៃទី២៣ ខែមិថុនា នេះ នៅមិនទាន់រកឃើញលោក ជីប សារិទ្ធ ដែលជាប្រធានការិយាល័យអប់រំ យុវជន និងកីឡាស្រុកគិរីសាគរ នៅឡើយទេ។ នេះបើតាមការបញ្ជាក់របស់លោក ទួន ឱទី អភិបាលរងស្រុកគិរីសាគរ។

លោកអភិបាលរងស្រុក បានអះអាងថា មូលហេតុដែលនាំឱ្យលោក ជីប សារិទ្ធ បាត់ខ្លួនអំឡុងពេលប្រឹងហែលឆ្លងកាត់កន្លែងដែលទឹកហូរកួចខ្លាំង ដើម្បីគោលបំណងចង់ជួយជួសជុលស្ពានអោយប្រជាពលរដ្ឋបានឆ្លងអាចឆ្លងកាត់ជាបណ្តោះអាសន្ន។ ប៉ុន្តែជាអកុសលជាអកុសល លោក ជីប សារិទ្ធ ហែលឆ្លងមិនរួចដោយសារតែកម្លាំងទឹកហូរកួចរូបលោកចូលក្នុងលូបាត់ដំណឹងសូន្យតែម្តង។

លោក ទួន ឱទី បន្តថា គិតមកទល់ម៉ោងនេះ ក្រុមការងារកំពុងបន្តស្វែងលោក ជីប សារិទ្ធ ដោយបន្តរកអ្នកជំនាញខាងមុជទឹកជួយរុករកបន្ថែមទៀត។

កំណាត់ផ្លូវ១ខ្សែស្ថិតនៅក្នុងឃុំភ្ញីមាស កំពុងរងផលខូចខាតទាំងស្រុងដោយសារតែជំនន់ទឹកភ្លៀង២ទៅ៣មកថ្ងៃនេះ បានបង្កផលប៉ះពាល់ច្រើនដល់មូលដ្ឋានស្រុកគិរីសាគរ ក្នុងនោះមានឃុំកោះស្តេច ផ្លូវរងការជំនន់លិចមិនអាចធ្វើដំណើរបាន ករណីនេះដែលអាជ្ញាធរស្រុក បានណែនាំដល់ប្រជាពលរដ្ឋអំពីទីតាំងទួលសុវត្ថិភាព ប្រសិនបើមានទឹកជំនន់ខ្លាំង គឺពួកគាត់អាចមកស្នាក់នៅបណ្តោះអាសន្ននៅវត្តគិរីតេជោ ហៅវត្តនាងកុក។
បច្ចុប្បន្ន អាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធរបស់ស្រុកគិរីសាគរ កំពុងបន្តតាមដានសភាពការណ៍អំឡុងពេលមានភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ផងដែរ៕
អត្ថបទ៖ សិរីវឌ្ឍនៈ




-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម១ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព


