Connect with us

វប្បធម៌ ជំនឿ

មកដឹងពីជំនឿបណ្ដាសាភ្នែកបិសាច ឧស្សាហ៍កើតឡើងពេលយើងភ្លេចខ្លួន

បានផុស

នៅ

ជំនឿបណ្ដាសានេះ កើតឡើងជាង៥០០០ឆ្នាំមកហើយ មកទល់បច្ចុប្បន្ន នៅតែបន្តកើតឡើងទៅលើមនុស្សដែលភ្លេចខ្លួនមិនបានប្រុងប្រយ័ត្ន។ យើងគ្រប់គ្នាប្រហែលជាធ្លាប់ជួបប្រទះបណ្ដាសានេះរួចមកហើយ មិនថាលើខ្លួនឯងឬអ្នកដទៃ វាមានលក្ខណៈធ្វើបាបមនុស្ស ដោយបំផ្លាញ និងធ្វើឲ្យខូចខាតនូវចំណុចល្អណាមួយរបស់យើង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បណ្ដាសានេះ តែងកើតឡើងនៅពេលផ្នែកណាមួយនៃជីវិតយើងត្រូវបានទទួលការស្ងើចសរសើរដូចជា សក់ស្អាត ធ្មេញស្អាត សុខភាពល្អ ម្រាមដៃស្អាត ឬកូនគួរឲ្យស្រលាញ់ជាដើម។ ឥទ្ធិពលនៃបណ្ដាសាភ្នែកបិសាច នឹងធ្វើឲ្យអ្នកជួបគ្រោះថ្នាក់បាត់បង់និងខូចខាតកន្លែងដែលគេសរសើរនោះ បើគេសរសើរថាអ្នកមានធ្មេញស្អាត អ្នកអាចជួបគ្រោះថ្នាក់ប៉ះពាល់ដល់ធ្មេញហើយមិនស្អាតទៀតទេ។ ក្នុងករណីខ្លះទៀត អាចប៉ះពាល់ដល់មនុស្សជាទីស្រលាញ់យើងផងដែរ ជាពិសេសកូនៗដ៏ឆ្លាតវៃរបស់អ្នក។ យ៉ាងណាមិញ ជំនឿនេះក៏ប្រហាក់ប្រហែលទៅនឹងជំនឿរបស់ខ្មែរយើងដែរ គឺចាស់ៗហាមមិនឲ្យសរសើរកូនក្មេងថាគួរឲ្យស្រលាញ់អ្វីទេ គាត់ឲ្យនិយាយថា អាក្រក់ឬគួរឲ្យស្អប់ជំនួសវិញ ការពារមានរឿងអាក្រក់កើតឡើង។

ចំណែកឯវិធីការពារវិញគឺ គេនិយមយកវត្ថុរូបរាងដូចភ្នែកមកប្រើប្រាស់ធ្វើជាខ្សែដៃ ដើម្បីស្រូបយកថាមពលអវិជ្ជមានទាំងអស់ គេមានជំនឿថែមទៀតថាខ្សែដៃនោះនឹងដាច់ប្រសិនជាថាមពលអវិជ្ជមានច្រើនហួសកំណត់៕

អត្ថបទ៖ វារី

ចុចអាន៖កញ្ចក់កែវភ្នែក វត្ថុបញ្ចៀសអំពើអាក្រក់ ពពួកខ្មៅងងឹត ដែល តួកគី មានជំនឿខ្លាំង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

សន្តិសុខសង្គម២០ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

សន្តិសុខសង្គម១២ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ ចុះបង្រ្កាប​ទីតាំង​លួច​លាក់​បង្កប់​បទ​ល្មើសអនឡាញ ២ទីតាំង នៅក្នុងខណ្ឌសែនសុខ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ថាក់ស៊ីន ស្នើ​​ឱ្យ​ថៃលក់ «ទិដ្ឋាការមាស» ដើម្បីជំរុញសេដ្ឋកិច្ច​ ស្រដៀងនឹង​ផែនការ ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម