វប្បធម៌ ជំនឿ
៣ យ៉ាង បំផ្លាញទ្រព្យសម្បត្តិ ហាមមាននៅក្នុងផ្ទះដាច់ខាត!
អ្វីក៏ដោយដែលយើងមើលមិនឃើញ សិក្សាមិនដល់ ឬមិនទាន់ជួបពិត សូមកុំប្រមាថ ប្រសិនបើមិនជឿ។ ថ្ងៃនេះផងដែរគ្រូ ណុប នឹងមកបង្ហាញជូនអំពីរបស់ដែលហាមមិនឲ្យមាននៅក្នុងផ្ទះដាច់ខាត។ ព្រោះបើយោងទៅតាមជំនឿរបស់ចាស់ៗពីដើមលោកថា វត្ថុនោះនឹងនាំគ្រោះកាចចង្រៃ នាំឧបទ្រព្យចូលដល់ក្នុងផ្ទះ នាំភាពក្ដៅក្រហល់ក្រហាយដល់ក្រុមគ្រួសារជាដើម។
សូមពិនិត្យមើលថា តើមានវត្ថុទាំងនេះនៅក្នុងផ្ទះរបស់លោកអ្នកឬអត់? ហើយគ្រូក៏សូមបញ្ជាក់ថា នេះគ្រាន់តែជាជំនឿផ្ទាល់ខ្លួន។ សូមប្រើការសម្រេចចិត្តរបស់អ្នកដោយភាពត្រឹមត្រូវថា គួរជឿឬមិនជឿ។

វត្ថុដែលខូចឬបែកបាក់
ប្រសិនបើអ្នកមានរបស់របរខូចនៅក្នុងផ្ទះ វាខូចហើយមិនអាចប្រើទៀត សូមប្រញាប់យកវាចេញពីផ្ទះជាបន្ទាន់។ កុំទុករបស់ទាំងនេះនៅក្នុងផ្ទះ ព្រោះគេជឿថាជាប្រផ្នូលអាក្រក់ និងសំណាងអាក្រក់។ នេះរួមទាំងបញ្ហានាឡិកាផងដែរ។ កុំឲ្យថ្មអស់ ហើយនៅតែដាក់តាំងនាឡិកាងាប់ថ្មក្នុងផ្ទះដដែល។
ដាក់របស់របរតាមលំដាប់លំដោយ កុំឲ្យមើលឃើញរាយប៉ាយ
បើមានរបស់ក្នុងផ្ទះរញ៉េរញ៉ៃ មិនរៀបចំ ឬមានវត្ថុដាក់តាមទ្វារ ជណ្តើរ ឬផ្លូវដើរ គេជឿថាជាសំណាងអាក្រក់។ ដូច្នេះសូមរៀបចំពួកវាតាមលំដាប់លំដោយ ដើម្បីជួយឲ្យសំណាងហូរចូលមិនដាច់។ លើសពីនេះទៀតសោត ផ្ទះស្អាតក៏នាំមកនូវសិរីសួស្ដី និងសុខភាពដល់ក្រុមគ្រួសារផងដែរ។
ធ្វើឲ្យផ្ទះភ្លឺ ឬមានពន្លឺគ្រប់គ្រាន់ចេញចូល
កុំឲ្យផ្ទះងងឹតទាំងស្រុង! បើផ្ទះងងឹត អ្នកមិនអាចមើលឃើញអ្វីទាំងអស់។ អ្នកគួរតែធ្វើក្នុងផ្ទះមានពន្លឺគ្រប់គ្រាន់ដើម្បីមើលឃើញយ៉ាងច្បាស់មិនថាពពួកអ្វីនោះទេ។ បើផ្ទះស្ថិតនៅក្នុងបរិយាកាសអាប់អួរ ម្ចាស់ផ្ទះមិនអាចមើលឃើញអ្វីទាំងអស់។ ហើយបើយោងតាមជំនឿគេជឿថា ជីវិតខ្វះខាត ខ្វះលាភសំណាង មិនមានសុខភាពល្អ សូម្បីតែសិរីសួស្ដីក៏មិនហ៊ានចូលមកក្នុងផ្ទះដែរ៕

គ្រូ ណុប
ចុចអាន៖ការពិត ៥ យ៉ាង ទាក់ទងនឹងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ
ចុចអាន៖ល្បិចហុងស៊ុយ ៣យ៉ាង ទាក់ទាញទ្រព្យសម្បត្តិឲ្យហូរចូលកាបូប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


