វប្បធម៌ ជំនឿ
កញ្ចក់កែវភ្នែក វត្ថុបញ្ចៀសអំពើអាក្រក់ ពពួកខ្មៅងងឹត ដែល តួកគី មានជំនឿខ្លាំង
កញ្ចក់កែវភ្នែកឬ Evil eye ជាវត្ថុមួយមួយដែលមានការពេញនិយមខ្លាំងក្នុងប្រទេសតួកគី ហើយជនជាតិមួយនេះ តែងនិយមប្រើប្រាស់ ឬទុកជារបស់សក្ដិសិទ្ធិជាប់តាមខ្លួនជានិច្ច។

កញ្ចក់កែវភ្នែក គឺជាគ្រឿងលម្អដែលមានលក្ខណៈស្រដៀងនឹងភ្នែក។ វាមានពណ៌ ខៀវខ្មៅ ស ខៀវ និងចំណុចខ្មៅនៅកណ្តាល។ ដោយមានជំនឿថានេះ ជាគ្រឿងឥស្សរិយយស ដែលអាចការពារពីអំពើអាក្រក់។ វាក៏ការពារអ្នកដែលពាក់ព័ន្ធនឹងអំពើអាក្រក់ ឬអំណាចងងឹតដែលមកយាយី។

គ្រឿងលម្អទាំងនេះ ភាគច្រើនធ្វើពីកញ្ចក់ កែវ ឬអង្កាំ ដែលមានច្រើនទម្រង់ ទាំងគ្រឿងតុបតែងផ្ទះចល័ត គ្រឿងអលង្កាដូចជា ខ្សែក ខ្សែដៃ កូនសោ ជាដើម។

កញ្ចក់កែវភ្នែកឬ Evil eye ប្រទេសដែលមានប្រជាប្រិយបំផុត ទាក់ទងនឹងគ្រឿងអលង្កានេះ គឺប្រទេសទួរគី។ ដែលក្នុងនោះ ប្រសិនបើអ្នកទៅលេង Cappadocia អ្នកនឹងឃើញវត្ថុជាច្រើនដែលព្យួរនៅមាត់ទ្វារផ្ទះ ឬតុបតែងនៅលើដើមឈើមួយឈ្មោះថា Evil Eye Tree ដែលបានក្លាយជាគោលដៅទេសចរណ៍ដ៏ពេញនិយមសម្រាប់ទស្សនាផងដែរ៕
គ្រូ ណុប

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ