Connect with us

ព័ត៌មានជាតិ

រាជរដ្ឋាភិបាល មានគម្រោងអភិវឌ្ឍន៍​ប្រព័ន្ធធារាសាស្រ្តស្តុកទឹកវ៉ៃគោជំហានទី២

បានផុស

នៅ

គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាស្ត្រវ៉ៃគោជំហានទី២ គឺជាគម្រោងរបស់រាជរដ្ឋាភិបាល សម្រាប់ស្តុកទឹកប្រើប្រាស់ និងស្រោចស្រពដីស្រែប្រជាពលរដ្ឋរាប់ម៉ឺនហិចតា។ នេះជាការបញ្ជាក់របស់លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ម៉ែន វិបុល ថ្លែងនៅក្នុងកិច្ចប្រជុំស្តីពីការអនុវត្តវិធានការរដ្ឋបាលជំរុញការអនុវត្តគម្រោងអភិវឌ្ឍន៍វ៉ៃគោជំហានទី២ នាព្រឹកថ្ងៃទី២៣ ខែសីហាថា កន្លងមក ក្រុមការងារអន្តរក្រសួងដោះស្រាយផលប៉ះពាល់សហការ​ជាមួយអនុគណៈ​កម្មការខេត្ត និងអាជ្ញាធរពាក់ព័ន្ធបានធ្វើការសម្របសម្រួលទូទាត់សំណងផលប៉ះពាល់តាមគោលនយោបាយ​របស់រាជរដ្ឋាភិបាលបានចំនួន ៤៦៣គ្រួសាររួចហើយ។ ដោយឡែកមានប្រជាពលរដ្ឋចំនួន ៤គ្រួសារ ដែលបានអាស្រ័យ​ផលលើដីសាធារណៈរបស់រដ្ឋក្នុងអាងទឹកកំពង់ជ្រៃមិនព្រមទទួលយកការដោះស្រាយតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបង្កឱ្យមានការរាំងស្ទះដល់ការអនុវត្តគម្រោង។

លោកអភិបាលខេត្ត បានប្រាប់ឱ្យអាជ្ញាធរ និងអ្នកពាក់ព័ន្ធត្រូវចុះណែនាំដល់ប្រជាពលរដ្ឋទាំង៤គ្រួសារឱ្យបានយល់ និងទទួលយកតាមការដោះស្រាយរបស់គណៈកម្មការអន្តរក្រសួង។

ទន្ទឹមនឹងនេះ លោក ម៉ែន វិបុល បានដាក់បទបញ្ជាដល់សមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធត្រូវសហការបង្កលក្ខណៈគ្រប់​បែបយ៉ាង ដើម្បីដោះស្រាយដល់ប្រជាពលរដ្ឋទាំង៤គ្រួសារខាងលើ មុននឹងឈានដល់ការអនុវត្តវិធានការរដ្ឋបាល ដើម្បីក្រុមហ៊ុនអនុវត្តលើការងារសាងសង់តាមផែនការ និងធានាគុណភាព៕ ដោយ:ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ ម៉ោង មុន

ស្នងការ​ខេត្ត​បន្ទាយមានជ័យ ៖ បុណ្យចូលឆ្នាំថ្មី​ខាង​មុន​នេះ ហាម​ច្រក​ទឹក​ក្នុង​ថង់ ​គប់​ដាក់​គ្នា

សន្តិសុខសង្គម៣ ម៉ោង មុន

Update! សង្ស័យ​ផ្ដើម​ពី​ផ្ទុះ​ធុងហ្គាស ទើប​ឆេះ​ឃ្លាំង​រោងចក្រ​៣ រាលដាល​ដល់​ផ្ទះ​ពលរដ្ឋ​០៤​ខ្នង

ព័ត៌មានជាតិ៤ ម៉ោង មុន

ព្រឹត្តិការណ៍ “សង្ក្រាន្តវត្តភ្នំ” ៣​ថ្ងៃ​មាន​រៀបចំ​កម្មវិធី​បែប​ប្រពៃណី​ជាតិ និងកម្មវិធី កម្សាន្ត​សប្បាយជាច្រើន

នយោបាយ៥ ម៉ោង មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

កីឡា៦ ម៉ោង មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

Sokha Hotels

ព័ត៌មានពេញនិយម