Connect with us

ព័ត៌មានជាតិ

គម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ទាំង១០ នៅខណ្ឌទទួលគោក ឆ្នាំ២០២៦ មាន១២គម្រោង តម្លៃប៉ាន់ស្មានជាង ១.៧៧៤លានរៀល

បានផុស

នៅ

គម្រោងប្រើប្រាស់មូលនិធិអភិវឌ្ឍន៍សង្កាត់ទាំង១០ នៃរដ្ឋបាលខណ្ឌទទួលគោក ឆ្នាំ២០២៦ មានចំនួន ១២គម្រោង ដែលមានតម្លៃប៉ាន់ស្មានប្រមាណ ជាង ១.៧៧៤លានរៀល ហើយត្រូវបានដាក់ឱ្យដេញថ្លៃនាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦នេះ។ វិធីដេញថ្លៃគម្រោងមូលនិធិ អភិវឌ្ឍន៍សង្កាត់ឆ្នាំ២០២៦នេះ បានធ្វើឡើង ក្រោមអធិបតីភាពលោក ឯក ឃុនដឿន អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅសាលាខណ្ឌទួលគោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឯក ឃុនដឿន បានមានប្រសាសន៍ថា ការដេញថ្លៃគម្រោង គឺជាការប្រកួតប្រជែងប្រកបដោយយុត្តិធម៌ តម្លាភាព គណនេយ្យភាព និងអាចជឿទុកចិត្តបាន។ លោកស្នើឱ្យអ្នកពាក់ព័ន្ធក្នុងការដេញថ្លៃគម្រោងទាំងអស់មិនត្រូវគប់គិតគ្នាធ្វើឱ្យប៉ះពាល់គុណភាពនៃគម្រោងដាច់ខាត។ គណៈកម្មការគ្រប់គ្រងគម្រោងសង្កាត់ ត្រូវគោរពតាមគោលការណ៍របស់លទ្ធកម្ម តាមដានត្រួតពិនិត្យការអនុវត្តគម្រោងជាប្រចាំ ដោយសរសេរចូលក្នុងសៀវភៅការដ្ឋានជាប្រចាំ។ បន្ថែមពីនេះទៀត គណៈកម្មការគ្រប់គ្រងគម្រោងសង្កាត់ ក៏ត្រូវតាមដានការរីកចំរើននៃគម្រោងជាប្រចាំ និងផ្តល់ការកែលម្អ នៅពេលចុះពិនិត្យ ការដ្ឋានជាក់ស្តែង។ ជៀសវាងឱ្យបាននូវការជីកផ្លូវដាក់លូ ទុកចោលធ្វើឱ្យប៉ះពាល់ដល់ការធ្វើចរាចររបស់ប្រជាពលរដ្ឋ។

បន្ថែមពីនេះ លោក ឯក ឃុនដឿន ក៏បានណែនាំអោយក្រុមហ៊ុន អ្នកទទួលការ ត្រូវគោរពឱ្យបានត្រឹមត្រូវតាមក្រមសីលធម៌របស់ក្រុមហ៊ុន អ្នកទទួលការ ត្រូវស្គាល់ទីតាំង និងដឹងច្បាស់អំពីទំហំការងាររបស់គម្រោង ពិចារណាឱ្យបានច្បាស់លាស់មុននឹងដាក់តម្លៃដេញថ្លៃ។ ក្រោយពីការដេញថ្លៃបាន ត្រូវគោរពនីតិវិធីនៃកិច្ចសន្យា និងរយៈពេលកំណត់ក្នុងការអនុវត្តគម្រោង មានសៀវភៅការដ្ឋានតាមការណែនាំរបស់ក្រុមគាំទ្របច្ចេកទេសខណ្ឌ និងសង្កាត់ធានាសុវត្ថិភាពការដ្ឋាន និងសុវត្ថិភាពសាធារណៈ ចាប់ពីពេលបើកការដ្ឋានអនុវត្តគម្រោងរហូតដល់ពេលបិទការដ្ឋាន។ រាល់ការសាងសង់ ត្រូវធ្វើឱ្យមានគុណភាព ស្របតាមបទដ្ឋានបច្ចេកទេស មានសោភ័ណភាព និងមានតម្លៃសមស្របមិនប៉ះពាល់បរិស្ថានសង្គម ធានាបានសុវត្ថិភាពសាធារណៈ និងប្រើប្រាស់បានយូរអង្វែង។

លោក ចាន់ គន្ថេត អភិបាលរងខណ្ឌទួលគោក បានមានឱ្យដឹងផងដែរថា គម្រោងប្រើប្រាស់មូលនិធិអភិវឌ្ឍន៍សង្កាត់ទាំង១០ ដែលបានដាក់ឱ្យដេញថ្លៃនាពេលនេះមានចំនួន១២គម្រោង ដែលមានតម្លៃប៉ាន់ស្មានចំនួន ១.៧៧៤.២៧៩.១០០រៀល ក្នុងនោះរួមមាន៖
១ សង្កាត់ផ្សារដេប៉ូទី១ មាន ១គម្រោង
-ជួសជុលផ្លូវអ៊ុតកៅស៊ូ ប្រវែង ២២០ម៉ែត្រ ទទឹង ៨ម៉ែត្រ តម្លៃប៉ាន់ស្មាន: ១៥៧.៣០០.១០០រៀល
២ សង្កាត់ផ្សារដេប៉ូទី២ មាន១គម្រោង
-ជួសជុលផ្លូវអ៊ុតកៅស៊ូ ប្រវែង ២០០ម៉ែត្រ ទទឹង ៧,៥ម៉ែត្រ តម្លៃប៉ាន់ស្មាន: ១៣៤.០១៤.៧០០រៀល
៣ សង្កាត់ផ្សារដេប៉ូទី៣ មាន១គម្រោង
-ជួសជុលផ្លូវអ៊ុតកៅស៊ូ ប្រវែង១៨៧ម៉ែត្រ ទទឹង ៨ម៉ែត្រ តម្លៃប៉ាន់ស្មាន១៣៣.៦៩៥.៤០០រៀល
៤ សង្កាត់ទឹកល្អក់ទី១ មាន ២គម្រោង
-ដាក់អំពូលគោមភ្លើងអគ្គិសនីសាធារណៈចំនួន៤៥កប្លែនិងដាក់លូ ទំហំ០,៦ម៉ែត្រ ប្រវែង ២០៩ម៉ែត្រ
តម្លៃប៉ាន់ស្មាន: ១៤០.១៩២.៧០០រៀល
៥ សង្កាត់ទឹកល្អក់ទី២ មាន ១គម្រោង
-ជួសជុលផ្លូវអ៊ុតកៅស៊ូ ប្រវែង២៣៧ម៉ែត្រ ទទឹង ៨ម៉ែត្រ តម្លៃប៉ាន់ស្មាន ១៦៩.៤៥៨.៨០០រៀល
៦ សង្កាត់ទឹកល្អក់ទី៣ មាន ២គម្រោង
-ជួសជុលផ្លូវបេតុងគ្មានសរសៃដែក ប្រវែង៧៥ម៉ែត្រ ទទឹង៤,៣ម៉ែត្រនិងដាក់លូ ទំហំ០,៦ម៉ែត្រ ប្រវែង ៥៧៧ម៉ែត្រ តម្លៃប៉ាន់ស្មាន: ១៩៩.០៤៧.៩០០រៀល
៧ សង្កាត់បឹងកក់ទី១ មាន ១គម្រោង
-ដាក់លូជ្រុង ទំហំ០,៦៥ម៉ែត្រx ០,៧៥ម៉ែត្រ ប្រវែង ៣៥២ម៉ែត្រ តម្លៃប៉ាន់ស្មាន: ២០៤.៣៥៦.៨០០រៀល
៨ សង្កាត់បឹងកក់ទី២ មាន ១គម្រោង
-ជួសជុលផ្លូវអ៊ុតកៅស៊ូ ប្រវែង ៣១០ម៉ែត្រ ទទឹង ៨ម៉ែត្រ តម្លៃប៉ាន់ស្មាន: ២៤៩.០៣៦.៣០០រៀល
៩ សង្កាត់ផ្សារដើមគរ មាន១គម្រោង
-ជួសជុលផ្លូវអ៊ុតកៅស៊ូ ប្រវែង២២៤ម៉ែត្រ ទទឹង ៧,៥ម៉ែត្រ តម្លៃប៉ាន់ស្មាន: ១៨២.០០១.៤០០រៀល
១០ សង្កាត់បឹងសាឡាង មាន១គម្រោង
-ជួសជុលផ្លូវអ៊ុតកៅស៊ូ ប្រវែង ៣៤២ម៉ែត្រ ទទឹង ៦,៦៨ម៉ែត្រតម្លៃប៉ាន់ស្មាន: ២០៥.១៧៥.០០០រៀល៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម