ព័ត៌មានជាតិ
អាជ្ញាធរខណ្ឌមានជ័យ បើកការដ្ឋានស្ថាបនាផ្លូវបេតុង និងដាក់ប្រព័ន្ធលូថ្មីជាង ៧០០ម៉ែត្រ ក្នុងសង្កាត់ស្ទឹងមានជ័យទី៣
រដ្ឋបាលខណ្ឌមានជ័យ បានបើកការដ្ឋានជាផ្លូវការក្នុងគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ឆ្នាំ២០២៦ ដើម្បីជួសជុលផ្លូវបេតុង និងដាក់ប្រព័ន្ធលូមូលរំដោះទឹកថ្មី ក្នុងភូមិសាស្ត្រសង្កាត់ស្ទឹងមានជ័យទី៣ សំដៅលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធ និងដោះស្រាយបញ្ហាលិចទឹកជូនប្រជាពលរដ្ឋ។

ពិធីបើកការដ្ឋាននេះ បានប្រព្រឹត្តទៅកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោក សេង គន្ធ អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ និងមានការអមដំណើរដោយ លោក សាំង ស៊ីណា ចៅសង្កាត់ស្ទឹងមានជ័យទី៣ ព្រមទាំងលោក-លោកស្រីសមាជិកក្រុមប្រឹក្សាសង្កាត់ និង ប្រជាពលរដ្ឋចូលរួមប្រមាណ ៧០នាក់ ស្ថិតក្នុងភូមិសាស្ត្រចំនួន ៣ គឺ ភូមិទ្រា៤, ភូមិឫស្សី២, និងភូមិដំណាក់ធំ៥ ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។

គម្រោងហេដ្ឋារចនាសម្ព័ន្ធក្នុងមូលនិធិអភិវឌ្ឍន៍សង្កាត់ឆ្នាំនេះ មាន៖ ការងារប្រព័ន្ធលូមូលរំដោះទឹកថ្មីប្រវែង ៧៥២ ម៉ែត្រ និងមានមុខកាត់ទំហំ០.៨០ ម៉ែត្រ , ជួសជុលផ្លូវបេតុង ប្រវែង ៦៣៧ ម៉ែត្រ និងមានទទឹង ៦ម៉ែត្រ។

លោក សាំង ស៊ីណា ចៅសង្កាត់ស្ទឹងមានជ័យទី៣
លោក សាំង ស៊ីណា ចៅសង្កាត់ស្ទឹងមានជ័យទី៣ បានបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍នេះ ធ្វើឡើងក្នុងគោលបំណងសម្រួល ដល់ ការធ្វើដំណើររបស់ប្រជាពលរដ្ឋឱ្យកាន់តែមានភាពងាយស្រួលជាងមុន ព្រមទាំងជួយរំដោះទឹកចេញពីលំនៅឋានទប់ទល់នឹងការលិចលង់នារដូវវស្សានេះផងដែរ៕




-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៧ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


