Connect with us

វប្បធម៌ ជំនឿ

សុបិនឃើញមិត្តប្រុសរួមដំណេកជាមួយស្រីផ្សេង អត្ថន័យល្អឬអាក្រក់?

បានផុស

នៅ

ប្រសិនបើសុបិនឃើញមិត្តប្រុសរបស់អ្នកបានឬកំពុងរួមភេទជាមួយអ្នកផ្សេង វាមិនមែនជាប្រផ្នូលល្អនោះទេ ពេលអ្នកភ្ញាក់ពីដំណេកមក ព្រោះយោងតាមការបកស្រាយរបស់សៀវភៅតម្រាសុបិន វាមានន័យថា៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជីព

ក្នុងជីវិត មានន័យថា អ្នកកំពុងតែមានការលំបាកទាំងផ្លូវកាយ និងផ្លូវចិត្តជាមួយនឹងការងារដែលអ្នកកំពុងធ្វើ ដោយព្រោះការចរចាជាមួយដៃគូ ឬសហការីមិនទទួលបានជោគជ័យដូចការរំពឹងទុក។ ទោះយ៉ាងណា ចូរមានការអត់ធ្មត់ឱ្យបានខ្លាំង បន្តធ្វើការដោយឧស្សាហ៍ព្យាយាម នោះអ្វីៗនឹងទទួលបានជោគជ័យដោយនឹកស្មានមិនដល់។

ហិរញ្ញវត្ថុ

សុបិននេះ ជាប្រផ្នូលមិនល្អនោះទេ ចំពោះលុយកាក់ និងប្រាក់ចំណូល ព្រោះវាជាសញ្ញាព្រមានពីការខាតបង់។ ចូរកុំចំណាយលើសចំណូល ក្នុងអំឡុងពេលនេះ ប្រយ័ត្នវ័ណ្ឌក! ឬបើចង់ដាក់ទុន ចូរកុំ​ទាន់ធ្វើ​ការ​វិនិយោគ​ធំឱ្យសោះ។

ស្នេហា

ចំពោះស្នេហាវិញ សុបិននេះ ក៏ជាប្រផ្នូលមិនល្អដែរ។ អ្នកអាចមានជម្លោះទាស់ទែង រហូតក្លាយជារឿងធំ ដោយសារប្រចែប្រចណ្ឌ មិនសមហេតុផលរបស់អ្នកផ្ទាល់។ ដូច្នេះ​ចូរកុំ​តោងស្អិត​គូស្នេហ៍ខ្លាំង​ពេក ចូរទុកពេលឱ្យគេ ហើយប្រើ​ពាក្យ​ផ្អែមល្ហែមជាមួយគេ  នោះស្នេហានឹងពេញដោយសុភមង្គល គ្មាននរណាបំបែកបានឡើយ៕

អត្ថបទ៖ សន្យា

ចុចអាន៖ សុបិនរួមភេទ មានអត្ថន័យបែបណា ចំពោះស្ត្រី?

ចុចអាន៖ ៦ យ៉ាង ​បកស្រាយសុបិន រួមភេទ របស់បុរស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ជីវិតកម្សាន្ដ១៩ ម៉ោង មុន

មាស សុខសោភា ស្នើមហាជនទុកផ្លូវឱ្យខ្លួននិងតាសក់ស ក្រោយដឹងរឿងអតីតស្វាមីប្តឹង និងនៅតែមានការវែកញែក

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អឺរ៉ុបទាមទារ​បទឈប់បាញ់ដោយគ្មានលក្ខខណ្ឌនៅអ៊ុយក្រែន គំរាមដាក់ទណ្ឌកម្មថ្មីលើរុស្ស៊ី

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អាល្លឺម៉ង់ ប្រកាសលែង​បង្ហើប​ដំណឹង​អំពី​ជំនួយ​យោធា​ដែល​ផ្ដល់​ឲ្យ​អ៊ុយក្រែន​ទៀត​ហើយ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ពូទីន ស្នើកិច្ចចរចាសន្តិភាពដោយផ្ទាល់ជាមួយអ៊ុយក្រែន នៅ​សប្ដាហ៍​ក្រោយ

ព័ត៌មានជាតិ១៨ ម៉ោង មុន

ក្រសួងការងារដោះស្រាយបញ្ចប់ទំនាស់ រវាងរដ្ឋបាលនិងបុគ្គលិករោងចក្រស៊ីង កៃ សេន

Sokha Hotels

ព័ត៌មានពេញនិយម