វប្បធម៌ ជំនឿ
សុបិនរួមភេទ មានអត្ថន័យបែបណា ចំពោះស្ត្រី?
តាមអប្បិយជំនឿដ៏យូរលង់ មិនថាជាតិសាសន៍ណាទេ សុបិន ជាប្រផ្នូលប្រាប់ឱ្យដឹងមុន នូវរឿងរ៉ាវដែលនឹងកើតក្នុងជីវិត នាពេលអនាគដ៏ខ្លី។ សុបិន អាចទស្សន៍ទាយពីឆាកជីវិត ឬព្រឹត្តិការណ៍ដែលបម្រុងនឹងកើតឡើង និងមានអត្ថន័យផ្សេងៗគ្នា តាមរូបភាពនៃការសុបិនទាំងនោះ។ តួយ៉ាងស្ត្រីសុបិនឃើញរួមភេទ ក៏បញ្ជាក់ពីហេតុភេទមួយចំនួនរបស់ ម្ចាស់សុបិនផងដែរ។

បុរាណទាយថា ស្ត្រីសុបិនឃើញខ្លួនឯងរួមភេទនឹងបុរសណាម្នាក់ នឹងមានរឿងចម្លែកកើតឡើង។ នាងនឹងទទួលបានដំណឹងភ្ញាក់ផ្អើលពីមនុស្សនៅឆ្ងាយដែលខកខានជួប ឬនិយាយគ្នាជាយូរមកហើយ។
ការរួមដំណេកក្នុងសុបិន ក៏ជាសញ្ញាគួរបម្រុងប្រយ័ត្ន ចំពោះការបាត់បង់ប្រាក់ផងដែរ។ ទោះបីជាមិនបានបាត់ប្រាក់ទៅស្រស់ៗ ប៉ុន្តែនាងស្រាប់តែក្លាយជាមនុស្សខ្ជះខ្ជាយលុយមួយរំពេច ដោយការចាយវាយភ្លេចខ្លួន ហើយទ្រព្យសម្បត្តិចាប់ផ្ដើមហូរចេញមិនឈប់។

ទំនាយរឿងលុយកាក់ មិនល្អនោះទេសម្រាប់ស្រ្តីម្ចាស់សុបិន ហើយពេលនាងកំពុងដុនដាប រឹតតែពិបាករកមនុស្សមកជួយ។ លើសពីនេះ បើនាងធ្វេសប្រហែស ប្រាក់ទាំងប៉ុន្មានដែលខាត ឬបាត់ទៅ មិនអាចយកត្រឡប់មកវិញបានឡើយ។
ចំពោះមនុស្សស្រីមានដៃគូស្នេហាមិនថាជាសង្សារឬប្ដី សុបិនរួមភេទ មានន័យថា នាងនឹងមានជម្លោះ ឈានដល់ការវាយតប់គ្នាទៀតផង។ ដូច្នេះគួរព្យាយាមអត់ធ្មត់ កុំឆេវឆាវពេក ដើម្បីទប់ស្កាត់រឿងតូច មិនឱ្យទៅជារឿងធំ៕
អត្ថបទ៖ សន្យា
ចុចអាន៖ ៩ យ៉ាង បកស្រាយអំពីសុបិនរឿងភេទ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២១ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


