វប្បធម៌ ជំនឿ
សុបិនបរិច្ចាគឈាមឱ្យអ្នកដទៃ ជាប្រផ្នូលនៃបញ្ហាសុខភាព
មនុស្សភាគច្រើនប្រហែលគិតថាសុបិនបរិច្ចាគឈាម ជាសញ្ញាល្អ ព្រោះវាជាអំពើល្អអាចស្រោចស្រង់ជីវិតអ្នកដទៃ។ ប៉ុន្តែក្នុងជំនឿ សុបិននេះគឺជាប្រផ្នូលពាក់ព័ន្ធបញ្ហាសុខភាព និងទំនួលខុសត្រូវជាច្រើន។

១. សុបិនចង់បរិច្ចាគឈាម តែមិនបានបរិច្ចាគ
អំឡុងពេលនេះ ត្រូវប្រយ័ត្នខ្ពស់ចំពោះសុខភាព ព្រោះវាជារឿងសំខាន់ជាងគេ។ ជាពិសេសប្រសិនបើអ្នកធ្លាប់មានជំងឺពីមុន ឬជាជំងឺរ៉ាំរ៉ៃដែលធ្លាប់ធូរស្រាលម្ដងហើយ ឱកាសនៃការរើឡើងវិញគឺខ្ពស់ណាស់។ សុបិននេះក៏ជាប្រផ្នូលព្រមានអំពីអាជីវកម្ម ដែលមិនសមប្រកប មិនគួរវិនិយោគនោះទេ។
២. សុបិនចង់បរិច្ចាគឈាម ហើយបានបរិច្ចាគ
វាជាសញ្ញាមួយប្រាប់ថា មួយរយៈនេះសុខភាពរាងកាយនឹងមានភាពហត់នឿយហួសប្រមាណ។ អ្នកនឹងទទួលរ៉ាប់រងការងារជាច្រើនពីថ្នាក់ដឹកនាំ ធ្វើឱ្យសមត្ថភាពការងារអន់ថយ ដោយសារសម្ពាធហួសហេតុ។ ឱកាសនៃការចាញ់បោកគូសត្រូវក៏មានច្រើន ដោយសារការធ្វេសប្រហែសមួយពេល។
៣. សុបិនបរិច្ចាគឈាមពីរកំប្លោក
ប្រសិនបើអ្នកជាម្ចាស់បំណុល ឱកាសនៃការសងត្រឡប់មកវិញពីកូនបំណុលមានភាគរយតិចណាស់។ រាល់ការសម្រេចចិត្តដែលមានប្រាក់មកជាប់ពាក់ព័ន្ធ អាចទទួលរងនូវការខាតបង់។ ចំណែកសុខភាពផ្លូវចិត្តហាក់ច្របូកច្របល់ ស្មុគស្មាញ នាំឱ្យគេងមិនលក់៕
អត្ថបទ៖ សន្យា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


