វប្បធម៌ ជំនឿ
៦ យ៉ាង បកស្រាយសុបិន រួមភេទ របស់បុរស
បុរសសុបិន រួមភេទ ជាប្រផ្នូលទាំងរឿងល្អ និងរឿងមិនល្អ មកព្រមៗគ្នា អាស្រ័យតាមប្រភេទទាំង ៦ ខាងក្រោម៖

១. រួមភេទជាមួយសង្សារចាស់
ក្នុងអំឡុងពេលនេះ បើនិយាយអ្វីត្រូវប្រយ័ត្នឱ្យមែនទែន ព្រោះអ្នកដទៃដែលស្ដាប់ នឹងយល់ផ្ទុយស្រឡះពីអ្នក ដែលបង្កទៅជារឿងយល់ច្រឡំ ឬទាស់ទែងគ្នា។ សុបិននេះ ក្នុងជីវិតពិត អ្នកត្រូវប្រឈមនឹងជំងឺ ឬជាប្រផ្នូលគ្រោះថ្នាក់ដែលនាំឱ្យបាត់បង់ឈាម។
២. រួមភេទជាមួយមិត្តស្រី
ទស្សន៍ទាយថា ការងារមិនរលូនល្អ ឬត្រូវជាប់គាំងតែម្ដង។ សុបិននេះប្រាប់ទៀតថា អ្នកនឹងមានមនុស្សមកជួយជ្រោមជ្រែងគ្រប់ទីកន្លែង ប៉ុន្តែត្រូវប្រយ័ត្នការធ្វើដំណើរពេលយប់។
៣. ឃើញមិត្តភក្តិរួមភេទជាមួយសង្សារចាស់
បំណងប្រាថ្នារបស់អ្នក នឹងមានឱកាសក្លាយជាការពិតខ្ពស់។ មិនតែប៉ុណ្ណោះ ខាងការងារ ឬការជួញដូរនឹងទទួលបានលាភធំ។ យ៉ាងណាមិញ សុបិននេះ ក៏ជាប្រផ្នូលប្រាប់ថា មនុស្សជុំវិញខ្លួនអ្នកកំពុងប្រឈមជាមួយគ្រោះកាច។
៤. រួមភេទជាមួយមនុស្សប្រុស
បើឃើញខ្លួនឯងរួមភេទនឹងមនុស្សប្រុស ត្រូវប្រយ័ត្នចំពោះរបស់ដែលជនចម្លែកនាំមកឱ្យអ្នក ព្រោះគេមានចេតនាមិនល្អមកលើអ្នកឡើយ។ ក្រៅពីនោះ ចូរប្រយ័ត្នចំពោះ មនុស្សវ័យក្មេងជាង ព្រោះគេអាចនាំទុក្ខ និងរឿងឈឺក្បាលឱ្យអ្នកមិនស្រាក។
៥. ចង់រួមភេទ តែមិនបានរួមភេទ
សុបិនចង់រួមភេទ ទស្សន៍ទាយថា អ្នកនឹងទទួលបានដំណឹងពីញាតិមិត្ត ជិតឆ្ងាយ។ ប៉ុន្តែត្រូវប្រយ័ត្នគ្រោះថ្នាក់ចំពោះមនុស្សក្នុងផ្ទះ ឬការខូចខាតទ្រព្យសម្បត្តិ។ ទោះយ៉ាងណា សំណាងអាក្រក់នឹងកន្លងទៅឆាប់ៗ ហើយអ្នកនឹងទទួលបានសំណាងល្អជាបន្តបន្ទាប់។
៦. រួមភេទជាមួយមិត្តភក្ដិប្រុស ហើយមានគេឃើញ
ទំនាយទាយថា អ្នកមានឱកាសបានមិត្តល្អធ្វើជាមិត្តស្រី។ ប៉ុន្តែកុំរញ៉េរញ៉ៃជាមួយមនុស្សស្រីដែលមានម្ចាស់រួចហើយ ព្រោះវានឹងបង្កជាបញ្ហាជាន់ក រហូតទៅជារឿងក្ដីក្ដាំ៕
អត្ថបទ៖ សន្យា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


