ជីវិតកម្សាន្ដ
វ៉ាន់ នីឡា ត្រៀមទទួលកាដូរកូនស្រីដំបូងក្នុងខែនេះ ខណៈ តា វ៉ិចទ័រ កាន់តែអន្ទះសារចង់ឃើញមុខចៅ
គេចាំបានថា តារាកំប្លែងវ័យក្មេងកូនស្រីបណ្តូលចិត្តលោក សុវណ្ណ រិទ្ធី ហៅលោកតា វ៉ិចទ័រ គឺអ្នកនាង វ៉ាន់ នីឡា កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២កន្លងទៅបានសម្រេចក្តីសុបិន្តដោយបានចូលរោងការជាផ្លូវការជាមួយស្វាមីវ័យប្រហែលគ្នា។

បន្ទាប់ពិធីមង្គលការបានមួយរយ:ខ្លីតារាកំប្លែង វ៉ាន់ នីឡា ក៏បានប្រកាសពីដំណឹងមានផ្ទៃពោះកូនដំបូងប្រមាណជាង៤ខែទៅហើយ។ កាលនោះដំណឹងនេះបានធ្វើឲ្យអ្នកគាំទ្ រនិងមហាជនមានការចាប់អារម្មណ៍គ្រប់គ្នាដោយហេតុថា នីឡា និងស្វាមីទើបតែចូលរោងការថ្មីថ្មោងសោះ តែមិននឹកស្មានមានកូនលឿនដល់ថ្នាក់ហ្នឹងទេ។
យ៉ាងណាមិញនៅក្នុងនោះដែរក៏មានមិត្តភក្តិ និងអ្នកគាំទ្រនាងមួយចំនួនទៀតបានសម្តែងការចូលរួមអបអរសាទរចំពោះដំណឹងដ៏ល្អនេះផងដែរ។ ក្រោយការសម្ងំពពោះ និងថែរក្សាសុខភាពទាំងម្តាយ-កូនអស់រយ:ពេលជាច្រើនខែនោះ ពេលនេះកាន់តែមានដំណឹងល្អសម្រាប់ស្វាមី-ភរិយាវ័យក្មេង១គូរនេះ ដោយអ្នកនាង វ៉ាន់ នីឡា ត្រៀមសម្រាលកូនស្រីដំបូងនាអំឡុងខែកញ្ញានេះ ពោលគឺចំឱកាសរដូវបុណ្យភ្ជុំបិណ្ឌតែម្តង។

លោកតា វ៉ិចទ័រ ដែលជាឪពុករបស់អ្នកនាង វ៉ាន់ នីឡា បានប្រាប់ «កម្ពុជាថ្មី» ឲ្យដឹងតាមទូរស័ព្ទថា លោកពិតជារំភើបណាស់ ខណ:ដែលជិតបានឃើញមុខចៅស្រីសំណព្វចិត្តក្នុងពេលដ៏ខ្លីឆាប់ៗខាងមុខនេះ ។ បើតាមការបញ្ជាក់ពីសំណាក់លោកតា វ៉ិចទ័រ បានឲ្យដឹងបន្ថែមថា នីឡា កំពុងត្រៀមខ្លួនសម្រាលកូនស្រីដំបូងរបស់គេនាអំឡុងខែកញ្ញាឆ្នាំ២០២២ នេះហើយ ខណ:លោកក៏ចង់ឃើញមុខចៅឆាប់ៗផងដែរ។

គួររំលឹកថា នៅក្នុងថ្ងៃសិរីមង្គលរបស់កូនក្រមុំដែលជាតារាកំប្លែង វ៉ាន់ នីឡា និងកូនកម្លោះរូបសង្ហាវ័យប្រហែលគ្នានេះ បើចាប់អារម្មណ៍ទៅមើលទិដ្ឋភាពមង្គលការ គឺបានរៀបចំតុបតែងយ៉ាងស្រស់ស្អាត។ កម្មវិធីនេះបានរៀបចំធ្វើឡើងទៅតាមការណែនាំរបស់ក្រសួងសុខាភិបាលទាំងអស់ ខណ:មានភ្ញៀវកិត្តិយស និងតារាល្បីៗជាច្រើនបង្ហាញវត្តមានចូលរួមអបដោយភាពសប្បាយរីករាយ៕
អត្ថបទ៖ ចាន់រ៉ា




-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ប៉ាគីស្ថានបាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌា៥គ្រឿង ខណៈជនស៊ីវិលស្លាប់កើនឡើងជាបន្ត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រុស្ស៊ីព្រមានអ៊ុយក្រែន បើហ៊ានវាយប្រហារថ្ងៃ៩ឧសភា ក្រុងកៀវទំនងមិនអាចរស់ដល់ថ្ងៃ១០ឧសភាទេ
-
ជីវិតកម្សាន្ដ១៥ ម៉ោង ago
មាស សុខសោភា ស្នើមហាជនទុកផ្លូវឱ្យខ្លួននិងតាសក់ស ក្រោយដឹងរឿងអតីតស្វាមីប្តឹង និងនៅតែមានការវែកញែក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ ងាកទៅរកមេដឹកនាំដ៏មានឥទ្ធិពលមួយរូប ឲ្យជួយបញ្ចប់សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ស្នងការខេត្តកំពង់ធំអះអាងថា ការចោទប្រកាន់របស់លោក សុន ឆ័យ គឺជាការបំផ្លើស គ្មានមូលដ្ឋានច្បាស់លាស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អាជ្ញាធរខណ្ឌ៧មករា ទុកឱសានវាទ៣ថ្ងៃ ដល់ក្រុមអាជីវករលក់ទុរេន នៅផ្លូវព្រះសីហនុ បង្កភាពអនាធិបតេយ្យ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី បិទព្រលានយន្តហោះធំទាំងអស់នៅមូស្គូ ក្រោយអ៊ុយក្រែន បញ្ជូនដ្រូនវាយប្រហារទ្រង់ទ្រាយធំ ២យប់ជាប់គ្នា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខែលអាកាសដែលឥណ្ឌាប្រើបាញ់ដ្រូនប៉ាគីស្ថាន តាមពិតលួចទិញពីរុស្ស៊ីក្នុងតម្លៃជាង៥ពាន់លានដុល្លារ