ជីវិតកម្សាន្ដ
ទ្រាំនឹងការប្រមាថមិនបាន! វ៉ាន់ នីឡា អង្គុយយំគគ្រូក ទាមទារយុត្តិធម៌ឱ្យខ្លួន
អ្នកគាំទ្រនិងមហាជនមានការភ្ញាក់ផ្អើល ខណ:សុខៗស្រាប់តែឃើញតារាចម្រៀងកញ្ញា វ៉ាន់ នីឡា បានផ្ទុះប្រតិកម្មខ្លាំងៗបន្ទាប់រងការប្រមាថមាក់ងាយពីសំណាក់បុគ្គលដែលខ្លួនជាមនុស្សប្រុស បែរជាប្រើពាក្យពេចន៍មិនសមរម្យមកលើនាងជានារី។

កញ្ញា វ៉ាន នីឡា បានរៀបរាប់ទាំងទឹកភ្នែកថា បងប្អូនស្គាល់ផេកនេះហើយមែនទេ? ខ្ញុំទើបតែបានឃើញខ្លឹមសាររបស់ admin ផេកនេះ ខ្ញុំពិតជាទទួលយកមិនបានដាច់ខាតនៅពាក្យសម្តីបែបនេះ តើខ្ញុំគួរធ្វើយ៉ាងណា?
តារាចម្រៀង វ៉ាន់ នីឡា បាននិយាយបន្ថែមថា តើខ្ញុំបានខុសអី្វខ្ញុំធ្វើអី្វលោកឯងក្រុមលោកឯង ឬ ខ្ញុំបានថាឱ្យអ្នកណាគេ? បងប្អូនខ្ញុំត្រូវតែរកយុត្តធម៌ឱ្យខ្លួនខ្ញុំឱ្យបាន…។ ទោះយ៉ាងណា ជុំវិញរឿងរ៉ាវនេះ ក៏បានធ្វើឱ្យសាធារណជនចាប់ អារម្មណ៍ជាថ្មីដែលឃើញតារាចម្រៀងស្រី វ៉ាន់ នីឡា អង្គុយឡាយវីដេអូស្រែកទ្រហ៊ោយំខ្លាំងៗ ចំពោះគណនីហ្វេសប៊ុកផេកមួយដែលបានដៀមដាមធ្វើឱ្យប៉ះបពាល់ផ្លូវចិត្តនាងខ្លាំង។
វ៉ាន់ នីឡា បាននិយាយទាំងទឹកភ្នែកហូររហាមថា ចំការប្រមាថយ៉ាងធ្ងន់ធ្ងរនេះគឺនាងទ្រាំទទួលយកទៀតអត់បានទេ ព្រោះកន្លងមកនាងមិនដែលបានទៅប៉ះពាល់អ្វីជាមួយនណាគេទេ សូម្បីតែម្ចាស់ផេកមួយនេះ។ នាងបន្តថា ប្រសិននាងមានធ្វើអ្វីមួយខុសគឺនាងព្រមទទួលតែនេះនាងមិនបានធ្វើអ្វីខុសឡើយ ហេតុអីមកជេរប្រមាថកិត្តិយសខ្លួនដូច្នេះ។
តារាចម្រៀង វ៉ាន់ នីឡា បាននិយាយថានេះមិនមែនតែមួយផេកទេគឺជាក្រុមតែម្តងដែលចូលខមមិនប្រើ ពាក្យពេចន៍ប្រមាថមាក់ងាយចំពោះកិត្តិយសនាងដោយមិនដែលមានរឿងអ្វីជាមួយគ្នាសោះតែម្តង ។ទោះយ៉ាងណាយ៉ាង វ៉ាន់ នីឡាបង្ហាញក្តីកើតទុកមិន សុខចិត្តទង្វើរដ៏អសីលធម៌ពីសំណាក់បុគ្គលខាងលើនេះដែលបានចូលខមមិនតេះដៀលនាងថា” វ៉ាន់ នីឡា បែកៗ…”។រីឯខមមិនមួយទៀតថា”រស់ជាតិភ្លាមៗរបស់Discount”។
សូមជម្រាបថា តារាចម្រៀងកញ្ញា វ៉ាន់ នីឡាកាលពីថ្មីៗនេះត្រូវបានលោកជំទាវ ញ៉ែ មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារីបង្ហាញបំណងក្នុងការជួយការពារផ្លូវច្បាប់ឱ្យនាងប្រសិនបើចង់ប្ដឹករណីរងការប្រមាថកិត្តិយសពីបុគ្គលណាម្នាក់ពិសេសបុរសៗតែម្តង៕ អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


