ជីវិតកម្សាន្ដ
ហួសចិត្តពេក! វ៉ាន់ នីឡា សួរចំៗទៅអ្នកបញ្ចើចបញ្ចើ រាល់ពេលដែលខ្មែរនិយាយ ឬច្រៀងភាសាអង់គ្លេសម្តងៗ
តារាចម្រៀងចង្កេះអង្ក្រងកញ្ញា វ៉ាន់ នីឡា បានបង្ហាញអារម្មណ៍ហួសចិត្តជាខ្លាំង ចំពោះអ្នកដែលរិះគន់នឹងចាំសើចបញ្ចើចបញ្ចើ រាល់ពេលឮខ្មែរនិយាយភាសាអង់គ្លេសឬច្រៀងអង់គ្លេស។ ចំណុចនេះ នាងបានចោទជាសំណួរចំៗថា “តើខ្មែរចេះអង់គ្លេសអត់បានមែនទេ?”។

តារាស្រី វ៉ាន់ នីឡា បានបញ្ចេញប្រតិកម្មបែបនេះក្រោយពេលថ្មីៗនេះ នាងបានបង្ហោះឃ្លីបវីដេអូមួយដោយនិយាយជាភាសាខ្មែរភ្ជាប់នឹងភាសាអង់គ្លេស ប៉ុន្តែស្រាប់តែមានបុគ្គលមួយចំនួនបានចូលទៅបញ្ចេញមតិរិះគន់មិនពេញចិត្តទើបធ្វើឱ្យតារាចម្រៀងរូបនេះចេញមកឆ្លើយតបភ្លាមៗ។
កញ្ញា វ៉ាន់ នីឡា ចោទសួរដោយបង្ហាញចម្ងល់ថា ហេតុអ្វីបានជាសាធារណជនខ្មែរមួយចំនួន តែងប្រតិកម្មមិនពេញចិត្ត ដោយបញ្ចើចបញ្ជើរចំពោះអ្នកដែលប្រើប្រាស់ភាសាអង់គ្លេស? ខណៈដែលភាសានេះ ក៏ជាភាសានិយមប្រើទូទាំងសកលលោក ទាំងដែលម្នាក់ៗស្វាធ្យាយរៀនសូត្រ និងចាយថវិកាមិនតិចនោះឡើយ។

តារាចម្រៀងរូបនេះបន្ថែម ដោយសង្កត់ធ្ងន់ថា បើសិនណាជាការរិះគន់នោះ ផ្តើមចេញពីការស្តាប់ពុំយល់ដោយខ្លួនឯង នោះ គួរកុំហាមឃាត់អ្នកដទៃធ្វើអ្វី ព្រោះមនុស្សគ្រប់រូបមានសិទ្ធិនិយាយភាសាអី្វក៏បាន។ វ៉ាន់ នីឡា ថា បើស្តាប់មិនយល់ គប្បីទុកឱ្យគេអ្នកស្តាប់យល់ កុំហាម និងឌឺគេ។
បន្ថែមពីនេះ វ៉ាន់ នីឡា អះអាងថា វីដេអូដែលខ្លួនថត គឺគ្រាន់ចង់ post ក្នុង story លេងប៉ុណ្ណោះ ម៉្យាងក៏ដោយសារខ្លួនមានមិត្តភក្តិជាជនបរទេសផង ទើបតារារូបនេះនិយាយភាសាទាំងពីរ។ ដោយហេតុនេះ នាងតបត្រង់ៗថា “និយាយទៅ បើបងប្អូនណាមិនពេញចិត្ត ឬស្តាប់អត់យល់ កុំស្តាប់ គឺចប់” ៕ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


