ជីវិតកម្សាន្ដ
អតីតសង្សារនាយ ចឺម ទម្លាយអារម្មណ៍ពិត ក្រោយប្រកាសចែកផ្លូវគ្នា
អ្នកមេម៉ាយរូបស្រស់អ្នកនាង សេង សុឃីម ថ្មីៗនេះបានទម្លាយជុំវិញការបែកបាក់ស្នេហាជាមួយតារាចម្រៀងវ័យក្មេងនាយ ចឺម បង្កការភ្ញាក់ផ្អើលដល់អ្នកគាំទ្រ និងប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក។

អ្នកនាង សេង សុខឃីម ដែលជាគូស្នេហ៍របស់នាយ ចឺម បានលើកឡើងថា ការបែកបាក់ដោយសារ តែនាយ ចឺម មានមនុស្សថ្មីចាំលួងលោម។ ជាក់ស្តែងអ្នកនាង សេង សុខឃីម បានចេញមកទម្លាយថា នាងខ្ញុំសុំប្រកាសជាសាធារណៈថា នាងខ្ញុំ សេង សុខឃីម ជាមួយលោក ចឺម បានបែកគ្នាហើយ អ៊ីចឹងសុំបងប្អូនដែលជួបនាងខ្ញុំនៅខាងក្រៅ ឬក្នុងហ្វេសប៊ុកទាំងអស់ សូមកុំសួរអំពីលោក ចឺម ពីនាងខ្ញុំទៀតខ្ញុំពិតជាមិនដឹង។

អ្នកនាងបន្តថា សុំចិត្តពុកម៉ែបងប្អូនទាំងអស់គ្នា កុំថាអីឲ្យនាងខ្ញុំ បែកគ្នាក៏ប្រកាសដែរ ព្រោះពេលស្រលាញ់គ្នាក៏ផុសជាសាធារណៈឲ្យពុកម៉ែបងប្អូនដឹង ហើយអ៊ីចឹងបែកគ្នាក៏ផុសជាសាធារណៈឲ្យប្អូនដឹង។ ជាង ១ឆ្នាំ ត្រូវបានបញ្ចប់មិនឈ្លោះគ្នា ដែលតែគេសុខៗចង់បែកតែម្ដងរួចលើកហេតុផលចាស់ៗមកនិយាយដដែលៗឃាត់ក៏គេមិនស្តាប់មានតែបណ្តោយឲ្យទៅ។

អ្នកនាង សេង សុខឃីម និយាយទៀតថា រយៈពេល ៤ ខែក្រោយនេះ ថ្ងៃណាក៏ខ្ញុំយំដែរបានហើយ ។ សុខ មេសា បើចង់ Live បកស្រាយនិយាយឲ្យអស់រឿងណា នៅអាចុងក្រោយផង។ អ្នកនាងបន្ថែមដែរថា ឈ្លោះត្រូវៗពេលនេះឈ្លោះលែងត្រូវទើបដឹងថា គេមានអ្នកថ្មីលួង។

ជាមួយគ្នានេះស្រាប់តែនៅថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ ២០២២ អ្នកនាង សេង សុឃីម បានទម្លាយអារម្មណ៍ខួចចិត្តជាថ្មី ដោយលើកឡើងថា ក្បត់មធ្យមងំទម្លាក់កំហុសលើខ្ញុំមិនល្អ លើព្រហ្មលិខិតកំណត់ទៀត ហាមាត់យាយបាន មិនចេះខ្មាសពិភពលោកនេះសោះ៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


