ជីវិតកម្សាន្ដ
ដឹងអត់? បទល្បីចាក់ដោតអារម្មណ៍ប៉ុន្មានបទរបស់ ពេជ្រ សោភា ជាស្នាដៃនិពន្ធទំនុកច្រៀងដោយខ្លួនឯង
ជាមួយនឹងទេពកោសល្យច្រៀង ពេជ្រ សោភា បានសាងភាពល្បីល្បាញរន្ទឺពេញផ្ទៃប្រទេស ក្រោមផលិតកម្ម រស្មីហង្សមាស និងត្រូវបានទទួលស្គាល់ថា ជារាជិនីលើពិភពតន្ត្រីដ៏ឆ្នើមមួយរូប ដែលមានទាំងសមត្ថភាពច្រៀង និងនិពន្ធទំនុកច្រៀង។

តាមរយៈបទចម្រៀងមនោសញ្ចេតនា ព្រមនិងបទញាក់កន្ត្រាក់អារម្មណ៍ជាច្រើនបទ ជាមួយនឹងការសម្តែង MV ដ៏បុិនប្រសពន្វ ពេជ្រ សោភា បានបង្ហាញឱ្យមហាជនពិសេសអ្នកគាំទ្រខ្លួនទទួលស្គាល់ និងទទួលបានប្រជាប្រិយភាពមកទល់នឹងបច្ចុប្បន្ននេះ។
តួយ៉ាង ក្នុងវិថីសិល្បៈប្រមាណជា ២០ឆ្នាំ ពេជ្រ សោភា មានឱកាសបង្ហាញសមត្ថភាពជាមួយនឹងចម្រៀងខ្ទង់រយសិបបទទៅហើយ ខណៈបទភាគច្រើន សុទ្ធសឹងតែផ្ទុះការចាប់អារម្មណ៍។
ដោយឡែក ក្រៅពីច្រៀងបទចម្រៀងដែលជាស្នាដៃទំនុកច្រៀងកវីនិពន្ធឆ្នើមៗរបស់ផលិតកម្ម រាជិនីចម្រៀងរូបនេះ ក៏មានស្នាដៃទំនុកច្រៀងខ្លួនឯងផងដែរ ខណៈអ្នកស្តាប់ភាគច្រើនប្រហែលជាមិនសូវចាប់អារម្មណ៍ទេថា បទមនោសញ្ចេតនាចាក់ដោតអារម្មណ៍ល្បីៗជាច្រើនបទ ដូចជា អូនយំបងលួងគេ, សម្ពាធផ្លូវចិត្ត, អូនទៅហើយ, ប្រពន្ធបងមិនល្អមែនទេ, I Am A Queen, Lonely, នៅក្បែរបងអូនកក់ក្តៅ, អូនទៅបានបើបងដេញ និង ផឹកលួងខ្លួនឯង ជាដើម។ល។ សុទ្ធសឹងស្នាដៃនិពន្ធរបស់តារាចម្រៀងល្បីឈ្មោះរូបនេះ។
អ្នកនាង ពេជ្រ សោភា តារាចម្រៀងស្រីល្បីឈ្មោះ នៅតែមានស្នាដៃស្ថិតស្ថេរក្នុងដួងចិត្តមហាជន តាមរយៈបទចម្រៀងពីរោះៗជាច្រើនបទ។ បើរំលឹកដល់ចំណុចចាប់ផ្តើមនៃការបោះជំហានរបស់រាជិនីលើវិថីតន្ត្រី ពេជ្រ សោភា ជាតារាចម្រៀងស្រីដ៏លេចធ្លោបំផុតលំដាប់ប្រទេស និងជាតារាចម្រៀងដែលមានសមត្ថភាព និងស្រស់សោភា របស់ផលិតកម្ម រស្មីហង្សមាស ហើយធ្លាប់ចូលរួមអង្គ្រួនឆាកព្រឹត្តិការណ៍ដ៏ធំ Best Of The Best មិនតិចដងនោះទេ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


