ជីវិតកម្សាន្ដ
លោក វេហាស៍ លះបង់អាជីពសិល្បៈ ៣ឆ្នាំ ស៊ូចាប់យកការងារថ្មីនៅទឹកដីសហរដ្ឋអាមេរិក
អតីតតារាចម្រៀង និងសម្ដែង លោក វេហាស៍ ដែលជាប្អូនប្រុសបង្កើតរបស់តារាចម្រៀង មាស សាលី បានឃ្លាតឆ្ងាយពីវិស័យសិល្បៈអស់រយៈពេលប្រមាណ ៣ឆ្នាំមកហើយ បន្ទាប់ពីសម្រេចចិត្តចាកចេញពីប្រទេសកម្ពុជា ទៅរស់នៅសហរដ្ឋអាមេរិក។ ទោះបីជាមិនមានវត្តមានលើឆាកសិល្បៈដូចមុនក៏ដោយ ក៏អ្នកគាំទ្រជាច្រើននៅតែនឹករលឹក និងតាមដានជីវិតរស់នៅរបស់លោកជានិច្ច។

អតីតកាល លោក វេហាស៍ គឺជាតារាចម្រៀងវ័យក្មេងមួយរូបដែលទទួលបានការចាប់អារម្មណ៍ពីមហាជន តាមរយៈសមត្ថភាពច្រៀង និងការសម្ដែងដ៏ប៉ិនប្រសប់។ ទេពកោសល្យរបស់លោកបានជួយឱ្យលោកក្លាយជាតារាចម្រៀងក្នុង ផលិតកម្មសាន់ដេ និងមានឈ្មោះបោះសំឡេងគួរសមក្នុងចំណោមសិល្បកររួមជំនាន់។
យ៉ាងណាមិញ ក្រោយពីបងប្រុសរបស់លោកបានរៀបការនិងទៅរស់នៅសហរដ្ឋអាមេរិក លោក វេហាស៍ ក៏បានសម្រេចចិត្តផ្លាស់ប្តូរជីវិត ដោយចាកចេញពីអាជីពសិល្បៈ និងធ្វើដំណើរទៅរស់នៅទីនោះផងដែរ។ រហូតមកដល់ពេលនេះ លោកបានចំណាយពេលរស់នៅលើទឹកដីសម្បូរឱកាសមួយនេះអស់រយៈពេល ៣ឆ្នាំពេញ។
បច្ចុប្បន្ន លោក វេហាស៍ មិនត្រឹមតែមានការងារប្រចាំនៅសហរដ្ឋអាមេរិកប៉ុណ្ណោះទេ ថែមទាំងបានបើកមុខរបរលក់អាហារតាមអនឡាញ និងបង្កើតមាតិកាពាក់ព័ន្ធនឹងម្ហូបអាហារផងដែរ។ ជីវិតថ្មីនេះបាននាំឱ្យលោកឆ្លងកាត់បទពិសោធន៍ជាច្រើន ដែលខុសប្លែកស្រឡះពីពេលនៅក្នុងវិស័យសិល្បៈ។

ក្នុងឱកាសគម្រប់ខួប ៣ឆ្នាំនៃការរស់នៅសហរដ្ឋអាមេរិក លោក វេហាស៍ បានបង្ហោះសាររំលឹកដំណើរជីវិតរបស់ខ្លួនថា ” ថ្ងៃនេះគឺ ៣ឆ្នាំគត់ ដែលខ្ញុំសម្រេចចិត្តមករស់នៅសហរដ្ឋអាមេរិក។ ពីអ្នកចម្រៀង ក្លាយជាជាងក្រចក, ពីអ្នកចម្រៀងក្លាយជាចុងភៅ, ពីអ្នកចម្រៀងក្លាយជាអ្នកផលិតមាតិកាម្ហូប។ អាមេរិកបានផ្លាស់ប្តូរខ្ញុំគ្រប់បែបយ៉ាង ទាំងផ្អែមល្វីង ជូរចត់ គ្រប់រសជាតិនៃជីវិត”។
លោកក៏បានថ្លែងអំណរគុណដល់មនុស្សជុំវិញខ្លួន ដែលតែងតែជួយគាំទ្រ និងលើកទឹកចិត្តលោក ជាពិសេសអ្នកម្តាយបង្កើត និងអ្នកម្តាយធម៌ ដែលបានឈរជាកម្លាំងចិត្តដ៏សំខាន់ក្នុងដំណើរជីវិតថ្មីរបស់លោក។
ការផ្លាស់ប្តូរពីតារាចម្រៀងម្នាក់ទៅជាអ្នកប្រកបរបរផ្សេងៗនៅក្រៅប្រទេស បានបង្ហាញពីការតស៊ូ និងការប្រឹងប្រែងសម្របខ្លួនរបស់លោក វេហាស៍ ក្នុងការស្វែងរកឱកាសថ្មីៗ ដើម្បីកសាងជីវិត និងអនាគតឱ្យកាន់តែប្រសើរនៅលើទឹកដីសហរដ្ឋអាមេរិក៕ ដោយ ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


