ជីវិតកម្សាន្ដ
ចម្រៀងរួមគ្នាលើកដំបូង! នីសា និង សូលីកា នៅតែរក្សាបានតំណែងរាជិនីមនោសញ្ចេតនាក្នុងចិត្តអ្នកគាំទ្រ
រាជិនីមនោសញ្ចេតនា ២ដួង អ្នកនាង សុគន្ធ និសា និងអ្នកនាង ពេជ្រ សូលីកា ទើបតែបញ្ចេញចម្រៀងថ្មីរបស់ខ្លួនដែលជាការច្រៀងរួមគ្នាជាលើកដំបូង នៅរសៀលថ្ងៃទី០៣ ខែកញ្ញានេះ ក្នុងនាមជាតារាចម្រៀងឯករាជ្យ។ ខណៈតាមរយៈ ការចាប់គូចម្រៀងបទមនោសញ្ចេតនាលើកដំបូងនេះ តារាចម្រៀងស្រីល្បីឈ្មោះទាំងពីរដួង ធ្វើឱ្យមហាជនដែលជាអ្នកគាំទ្រ បង្ហាញការពេញចិត្ត និងកោតសរសើរ។
ជាច្រើនឆ្នាំលើវិថីសិល្បៈ តារាចម្រៀងស្រីល្បីឈ្មោះទាំងពីរដួង បានសាងប្រជាប្រិយភាពតាមរយៈបទចម្រៀងរាប់រយសិបបទទៅហើយ ខណៈបទចម្រៀងភាគច្រើន សុទ្ធសឹងទទួលបានការគាំទ្រខ្លាំង ពិសេសបទមនោសញ្ចេតនាតែម្តង។
ដូចនេះ ដើម្បីបន្តបំពេរអារម្មណ៍អ្នកគាំទ្រ ក៏ដូចជាផ្តល់ចំណីអារម្មណ៍ថ្មី តារាចម្រៀងស្រីទាំង២ដួង សម្រេចចេញចម្រៀងរួមគ្នាជាមួយនឹងបទចម្រៀងមនោសញ្ចេតនាចាក់ដោតអារម្មណ៍ គឺបទ “ពេលយើងបែកគ្នា” ដែលឆ្លុះបញ្ចាំងក្តីស្នេហ៍ដ៏ខកចិត្ត ជាមួយនឹងទឹកដមសំឡេងពីរោះរណ្តំ ធ្វើឱ្យអ្នកគាំទ្រ ទាំងពោលសរសើរ និងបង្ហាញអារម្មណ៍ចាក់ដោតតាមបទចម្រៀង។
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


