KPT+
មកដឹងពីជំងឺប្លែកមួយ ធ្វើឲ្យមនុស្សគេងភ្លាមៗដូចសន្លប់
Narcolepsy គឺជាជំងឺរ៉ាំរ៉ៃម្យ៉ាងធ្វើឲ្យអ្នកជំងឺពិបាកក្នុងការដឹងខ្លួនយូរ វាវាយប្រហារដោយការគេងភ្លាមៗដូចសន្លប់។ ពិតណាស់ជំងឺ Narcolepsy បណ្ដាលឲ្យមានការរំខានយ៉ាងធ្ងន់ធ្ងរ សម្រាប់សកម្មភាពប្រចាំថ្ងៃដូចជា ការបើកបរ ធ្វើម្ហូប រត់ ហែលទឹកជាដើម។ ជំងឺរ៉ាំរ៉ៃនេះ មិនអាចព្យាបាលបានទេ ទោះជាយ៉ាងណាក៏ដោយ ឱសថនិងការផ្លាស់ប្តូររបៀបរស់នៅអាចជួយអ្នកក្នុងការគ្រប់គ្រងរោគសញ្ញាយ៉ាងងាយស្រួលជាងមុន។ ការលើកទឹកចិត្តពីអ្នកដទៃ គ្រួសារ មិត្តភក្តិ និយោជក គ្រូបង្រៀន ក៏អាចជួយទប់ទល់នឹងជំងឺ Narcolepsy ដែរ។

រោគសញ្ញានៃជំងឺ Narcolepsy មានដូចតទៅ៖
-ងងុយគេងពេលថ្ងៃខ្លាំង: អ្នកជំងឺនឹងគេងភ្លាមៗដោយមិនមានការឲ្យដំណឹងទុកជាមុន ដូច្នេះហើយអ្នកនៅជុំវិញខ្លួនគាត់ត្រូវតែមានស្មារតីចាំមើលគាត់រហូតកុំឲ្យគាត់មានគ្រោះថ្នាក់ពេលដួល។
-ការបាត់បង់កម្លាំងសាច់ដុំ: ពួកគាត់មានសាច់ដុំខ្សោយ កាន់វត្ថុងាយនឹងជ្រុះណាស់។
-ខ្មោចសង្កត់: ដោយសារតែសរសៃឈាមដើរមិនស្រួល ទើបធ្វើអោយគាត់មិនអាចកម្រើកបានបន្ទាប់ពីភ្ញាក់។
-គ្រលៀសភ្នែកអំឡុងពេលគេង
-និងមានអារម្មណ៍រវើយរវាយ។

ចំណែកឯមូលហេតុនៃជំងឺនោះគឺមិនទាន់រកឃើញនៅឡើយទេ គេដឹងត្រឹមថាអ្នកជំងឺNarcolepsyប្រភេទទី១មានសារធាតុគីមីអ៊ីប៉ូគ្រីទីនកម្រិតទាប។ សារធាតុអ៊ីប៉ូគ្រីទីនគឺជាសារធាតុគីមីក្នុងសរសៃប្រសាទដ៏សំខាន់នៅក្នុងខួរក្បាលរបស់មនុស្សវាជួយគ្រប់គ្រងការភ្ញាក់និងការគេងគ្រលៀសភ្នែក។ ជាក់ស្ដែកជំងឺនេះអាចមានឱាកាសក្នុងការឆ្លងពីឪពុកម្ដាយដូចគ្នាគ្រាន់តែថាឱកាសក្នុងការឆ្លងមានតែ១ភាគរយប៉ុណ្ណោះ៕
ប្រែសម្រួល៖ វារី
ចុចអាន៖អត្ថប្រយោជន៍ ១០ យ៉ាងពីទឹកអំពៅ ជួយកាត់បន្ថយភាពតានតឹង និងល្អចំពោះសុខភាព
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


