សន្តិសុខសង្គម
ប្រជាពលរដ្ឋធ្វើដំណើរតាមបណ្តោយផ្លូវភ្ជាប់ពីស្តុបក្តីដូង ទៅផ្លូវវាងក្រុងស្ទឹងសែន ត្អូញត្អែរថាពិបាកធ្វើដំណើរ ៣-៤ឆ្នាំមកហើយ ជាពិសេសក្នុងរដូវវស្សា
កំពង់ធំ ៖ ប្រជាពលរដ្ឋពលរដ្ឋលើកឡើងដូចៗគ្នាថា ផ្លូវភ្ជាប់ពីភ្លើងស្តុបក្តីដូង ទៅផ្លូវវាងក្រុង ស្ថិតនៅក្នុងសង្កាត់ ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ពិបាកយ៉ាងខ្លាំងក្នុងការធ្វើដំណើរ។ ក្រុមប្រជាពលរដ្ឋបន្តថា ផ្លូវនេះ ដើមឡើយជាផ្លូវក្រាលកៅស៊ូ ប៉ុន្តែបានរងការខូចខាតជាច្រើនឆ្នាំមកហើយ ដែលឲ្យពួកគាត់ពិបាកធ្វើដំណើរ មកផ្សារ ទិញទំនិញ និងប្រកបមុខរបរលក់ដូរនៅមុខផ្ទះតាមដងផ្លូវយ៉ាង។ ភាពលំបាកទាំងអស់នេះ បានធ្វើប្រជាពលរដ្ឋខ្លះត្រូវបង្ខំចិត្តបិទមុខរបររកស៊ី ព្រោះគ្មានអ្នកធ្វើដំណើរច្រើនដូចកាលមុន និងមានទឹក លិចនៅរដូវវស្សា។

មិនតែប៉ុណ្ណោះ កូនៗរបស់ពួកគាត់ពិបាកធ្វើដំណើរទៅសាលារៀន ជាពិសេសក្មេងតូចៗ មិនអាចជិះកងទៅសាលាបានដោយខ្លួនឯង។ នៅរដូវប្រាំងផ្លូវនេះ មានក្រហុកធំ មានធូលីហ៊ុយ, រីឯរដូវវស្សា មានទឹកដក់គ្រប់កន្លែង ពេលខ្លះកូនៗដែលជាសិស្សដួសប្រឡាក់សម្លៀកបំពាក់ វិលត្រឡប់មកផ្ទះវិញ មិនបានទៅសាលាក៏មាន ។ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មិនមានសកម្មភាពជួសជុសនោះទេ ធ្វើផ្លូវ ខូចខាតទាំងស្រុងទៅហើយ។ ក្រុមប្រជាពលរដ្ឋសំណូមពរ ឯកឧត្តម អភិបាលខេត្តកំពង់ធំ មេត្តាជួយពិនិត្យលទ្ធភាពសាងសង់ផ្លូវនេះឡើងវិញផង។

ជាមួយគ្នានេះដែរ លោក ផៃ ឈុនអេង ចៅសង្កាត់ព្រៃតាហ៊ូ ប្រាប់ឲ្យដឹងថា កំណត់ផ្លូវ ភ្ជាប់ពីភ្លើងស្តុបក្តីដូង ទៅផ្លូវវាងក្រុង មានប្រវែងសរុបប្រមាណជាង១៤០០ម៉ែត្រ ដែលសាងសង់ដំបូងក្រាល ក្រួសក្រហម ក្រោយមកបានរៀបធ្វើផ្លូវកៅស៊ូ នៅឆ្នាំ២០០៩, ប៉ុន្តែមិនបានប៉ុន្មានឆ្នាំផ្លូវ ត្រូវបានខូច ធ្វើប្រជាពលរដ្ឋរបស់លោកពិបាកក្នុងការធ្វើដំណើរ (រដូវប្រាំងហ៊ុយ, រដូវវស្សាដក់ទឹក)។ ផ្លូវមួយខ្សែនេះ ចាត់ទុកថា ជាសេដ្ឋកិច្ចប្រជាពលរដ្ឋផងដែរ ព្រោះនៅតាមបណ្តោយផ្លូវ មានផ្សារក្តី ដែលបម្រើឲ្យលក់ដូររបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន និងមានប្រជាពលរដ្ឋជាច្រើនជាច្រើនផ្សេង ទៀត ក៏មកប្រកបមុខរបរនៅទីនេះផងដែរ៕
អត្ថបទ ៖ ឈាង មករា




-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
ព័ត៌មានជាតិ១ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ


